Arsenal ប៉ះ Man U នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍

នៅ​ចុង​សប្តាហ៍​នេះ​ក្រុម​មេឃ​ខៀវ Man City និង​ហង្ស​ក្រហម Liverpool នៅតែ​រំពឹង​ឈ្នះ​រៀងៗ​ខ្លួន​ដើម្បី​ប្រជែង​ជើងឯក EPL ដោយឡែក​ក្រុម​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Man U នឹង​ត្រូវ​ប៉ះគ្នា​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​ដើម្បី​ប្រជែង​កៅអី​កំពូល​ទាំង​បួន​។ Man U អាច​នឹង​អស់​លទ្ធភាព​ប្រជែង​កៅអី UCL ប្រសិនបើ​ស្មើ​ឬ​ចាញ់ Arsenal ថ្ងៃនេះ​។

​ដោយហេតុ​ថា​ក្រុម Man City និង Liverpool រំពឹង​ឈ្នះ​ស្ទើរតែ ១០០ ភាគរយ​ទៅ​ហើយ​នោះ យើង​នឹង​វិភាគ​ជូន​តែ​គូ Aresnal vs Man U ប៉ុណ្ណោះ​។

​ក្រុម​ទាំង​ពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន ហើយ​ឥឡូវ​កំពុងមាន​ចំណាត់​ថ្នាក់​ជាប់​គ្នា​ក្នុង​តារាង​លី​ក​។ ដោយហេតុថា​មាន​ការប្រកួត​នៅ​សេសសល់​តិចតួច​ក្នុង​រដូវ​កាល​នេះ គេ​អាច​និយាយបាន​ថា​នេះ​ជា​ការប្រកួត​ដែល​ក្រុម​ទាំង​ពីរ​ត្រូវតែ​ឈ្នះ​ដាច់​ខាត​។​

​ក្រុម​កាំភ្លើង​ធំ​កំពុងតែ​ឈរ​នៅ​លេខ​៥​ក្នុង​តារាង​នៅពេលនេះ ដោយ​មាន​ពិន្ទុ​ស្មើ​នឹង​ក្រុម​លេខ​៤ Spurs​។ ប៉ុន្តែ​កូន​ក្រុម​របស់​លោក មី​គែល អាតិតា (Mikel Arteta) មាន​មួយ​ប្រកួត​នៅក្នុង​ដៃ​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រុម​បិសាច​ក្រហម​កំពុងតែ​ប្រលែង​លេង​ជាមួយ​ភ្លើង​នៅ​ពេល​នេះ​។ ពួកគេ​ស្ថិត​នៅ​លេខ​៦​ក្នុង​តារាង ហើយ​នៅសល់តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​។ វា​ជា​បរាជ័យ​ធំ​មិន​នឹកស្មាន​ដល់​សម្រាប់​ពួកគេ ប្រសិនបើ​ខកខាន​ក្នុងការ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន ហើយ​មិន​មាន​សំបុត្រ UCL ដោយហេតុ​ថា​ក្រុម​បិសាច​សម្បូរ​ដោយ​កីឡាករ​ល្បី​និង​ថ្លៃៗ​។​

​ពិត​ណាស់​ក្រុម​ទាំង​ពីរ​ត្រូវតែ​ឈ្នះ​ជា​ចាំបាច់ ហើយ​គេ​រំពឹងថា​នឹង​មាន​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន Emirates ។​

​ដូច្នេះ​គ្រាប់​បាល់​រំពឹង​មាន​ច្រើន​គ្រាប់ ខណៈ​ក្រុម​ទាំង​ពីរ​ប្រជែង​យក​៣​ពិន្ទុ​។​

​ប្រវត្តិ​ជួបគ្នា

– ជួប​គ្នា​ចុងក្រោយ​គឺ​បិសាច​ក្រហម​ឈ្នះ ៣-២​។​
– កាំភ្លើង​ធំ​កត់ត្រា​ជ័យជម្នះ ៣ ដង​មុនពេល​ចាញ់​ការប្រកួត​នោះ​។
– ៤ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី​កាំភ្លើង​ធំ គឺ​ឈ្នះ​ម្នាក់​២​ដង​។​
– ៨ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី Arsenal គឺ​មាន​គ្រាប់​បាល់​ស៊ុត​ជា​មធ្យម​ក៏ ៣ គ្រាប់​ដែរ​។

Arsenal បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ២-៤ នៅ​ទឹកដី Chelsea កាលពី​ពាក់កណ្តាល​សប្តាហ៍​។ ជាមួយ​ជ័យជម្នះ​នេះ ពួកគេ​ក៏​បាន​បញ្ចប់​ការ​ចាញ់​ជាប់ៗ​គ្នា​ជា​ច្រើន​ប្រកួត​កាលពីពេល​ថ្មីៗ​របស់​ពួកគេ​ផងដែរ​។​

​ពួកគេ​បាន​ឈ្នះ ៤ លើក​ក្នុងចំណោម ៦ ប្រកួត​ចុងក្រោយ​នៅក្នុង​ផ្ទះ ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ឬ​ច្រើន​ជាង​នេះ​ក្នុង ៤ លើក​ក្នុងចំណោម ៦ ប្រកួត​ក្នុងផ្ទះ​ចុងក្រោយ​របស់​ពួកគេ​។​

​ដោយឡែក កូនក្រុម​របស់លោក រ៉ា​ហ្វ រែង​នី​ក (Ralf Rangnick) បាន​ចាញ់ ៤-០ នៅ​ទឹកដី Liverpool កាលពី​ពាក់កណ្តាល​សប្តាហ៍​។ មុន​នោះ ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-២ លើ​ក្រុម Norwich ដោយ​ការ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ដោយ​កីឡាករ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ​។​

​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​នឹង​ត្រឡប់​មក​វិញ​នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​សម្រាក​មួយ​ប្រកួត​ដោយសារ​កូន​ទើបនឹង​កើត​បាន​ទទួលមរណភាព​។​

​ផ្អែក​លើ​ហេតុផល​ខាងលើ​និង​ប្រវត្តិ​ជួបគ្នា យើង​រំពឹង​ពួកគេ​ស្មើគ្នា​​ក្នុង​លទ្ធផល​ព្យាករណ៍ ២-២៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង