Chelsea បានស្គាល់​ការ​ចាញ់ជាប់ៗគ្នាក្នុងដីជាលើកដំបូង ក្នុងរយៈពេល៣៣ឆ្នាំ

ក្រុមតោខៀវបានចាញ់ទាំងបីការប្រកួតចុងក្រោយរបស់ពួកគេនៅ Stamford Bridge ដោយត្រូវបានគេស៊ុតបញ្ចូលទី មិនតិចជាង១១គ្រាប់ឡើយ។

Chelsea បានស្ថិត​ក្នុង​ទំរង់​ការពារ​ដ៏​អាក្រក់​បំផុត​របស់​ពួក​គេ ​ក្នុង​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​ បន្ទាប់​ពី​ប្រកួតចាញ់​ក្រុម Arsenal ដោយលទ្ធផល​ ៤-២ នៅ​ក្នុងកីឡដ្ឋាន Stamford Bridge កាល​ពី​ថ្ងៃ​ពុធ។

ក្រុមតោខៀវបានរងបរាជ័យសំរាប់ការប្រកួតក្នុងដីបីលើកជាប់ៗគ្នា ​ក្នុងការប្រកួតទាំងអស់ជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមិនគួរឱ្យជឿថា បានចាញ់ក្រុម Arsenal ទាំងពីរប្រកួតក្នុងការប្រកួតទីបី នៃការប្រកួតទាំងនោះ។

អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានបង្ខំចិត្តឱ្យទស្សនាតាមកញ្ចក់ទូរទស្សន៍ ខណៈដែលការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល បានធ្វើឱ្យពហុកីឡដ្ឋានទាំងមូល គ្មានអ្នកទស្សនាសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង