លោក Mikel Arteta បានទទួលស្គាល់ថា គាត់មិនបានប្រព្រឹត្តចំពោះ Eddie Nketiah ដោយភាពត្រឹមត្រូវស្មើគ្នានោះទេ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ផ្តល់ជ័យជម្នះដ៏ធំឱ្យទៅ Arsenal លើក្រុមតោខៀវ Chelsea ។
កីឡាករ Nketiah បានស៊ុតបញ្ចូលទីបានមួយគ្រាប់សំរាប់វគ្គនីមួយៗ នាំជ័យជម្នះ៤-២ឱ្យទៅ Arsenal ហើយជាមួយនឹងជ័យជម្នះនោះ បានធ្វើឱ្យក្លឹបវិលត្រលប់ទៅកាន់ការប្រជែងដណ្តើមយកតំណែងក្រុមកំពូលទាំងបួន។
កីឡាករវ័យក្មេងរូបនេះ បានបង្ហាញពីជ័យជម្នះក្នុងការប្រកួតរបស់ក្រុមកាំភ្លើងធំ នៅកីឡដ្ឋាន Stamford Bridge នៅក្នុងលទ្ធផលដ៏អស្ចារ្យ ដែលអាចបំពេញក្តីស្រមៃរបស់ពួកគេទៅកាន់ក្របខ័ណ្ឌ Champions League។
បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ Arteta បានសរសើរខ្សែប្រយុទ្ធវ័យក្មេងរបស់គាត់ ដែលគាត់បាននិយាយថា ត្រូវតែអត់ធ្មត់លើសពីការរំពឹងទុក ដោយសារតែការខ្វះឱកាស៕