ក្រុមមេឃខៀវ Manchester City ដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុង Premier League ពី Liverpool ជាមួយនឹងជ័យជម្នះ ៣-០ លើ Brighton កាលពីថ្ងៃពុធទី២០មេសា ខណៈកាំភ្លើងធំ Arsenal បានស្តារឡើងវិញនូវការជំរុញរបស់ពួកគេសម្រាប់ក្រុមកំពូលតារាងទាំងបួនដោយយកឈ្នះលើ Chelsea ៤-២ នៅកីឡដ្ឋាន Stamford Bridge ។
Liverpool បានឡើងទៅឈរលើកំពូលតារាងដោយហែក Manchester United ជាចម្រៀកក្នុងជ័យជម្នះ ៤-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។
Man City មិនសូវជាលេងបានល្អប៉ុន្មានទេ ប៉ុន្តែបានប្រឹងទប់ការភ័យខ្លាចរបស់ពួកគេដើម្បីវាយបកនាំមុខមួយគ្រាប់មុនក្នុងការប្រជែងដណ្តើមពាន ដោយសារគ្រាប់បាល់នៅតង់ទីពីរពីកីឡាករ រីយ៉ាដ ម៉ារ៉េស (Riyad Mahrez) ហ្វីល ហ្វូដិន (Phil Foden) និង បឺណាដូ ស៊ីលវ៉ា (Bernardo Silva) ។
ចំណែក Arsenal ឯណោះវិញបានវិលមករកទីតាំងល្អបំផុតដើម្បីប្រជែងកៅអី Champions League បន្ទាប់ពីផ្តួលតោខៀវ Chelsea ៤-២ នៅកីឡដ្ឋាន Stamford Bridge។
ប៉ុន្តែពួកគេមានពិន្ទុស្មើគ្នាជាមួយក្រុមលេខ៤ Spurs ដោយចាញ់គ្រាប់ស៊ុតរបស់មាន់ខ្នាយមាសចំនួន ៨ គ្រាប់៕