Paris Saint-Germain ត្រូវបានគ្រោងដាក់លក់កីឡាករ Mauro Icardi និង Leandro Paredes នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមលោក Hadrien Grenier។
កីឡាករទាំងពីរមិនមែនជាផ្នែក នៃផែនការរបស់លោក Mauricio Pochettino សម្រាប់រដូវកាលក្រោយនោះទេ ហើយក្លឹបនឹងស្វែងរកសាច់ប្រាក់ពីការលក់កីឡាករទាំងពីរនេះ នៅពេលដែលទីផ្សារបើកឡើងវិញ។
Icardi និង Paredes ទំនងជានឹងធ្វើតាមកីឡាករអាហ្សង់ទីនម្នាក់ទៀត ក្នុងការចាកចេញពី PSG ដោយកិច្ចសន្យារបស់ Angel Di Maria នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា៕