Henry កំពុងត្រូវម្ចាស់ក្លឹបមួយនៅបារាំង ចែចូវឲ្យធ្វើជាអ្នកចាត់ការទូទៅ

Thierry Henry អាចនឹងត្រូវត្រឡប់ទៅជាអ្នកគ្រប់គ្រងវិញ ខណៈដែលអតីតតារាឆ្នើមរបស់ក្លឹប Arsenal កំពុងមានទំនាក់ទំនងជាមួយនឹងការងារថ្មី។

លោក Thierry Henry អាចនឹងត្រលប់មកគ្រប់គ្រងវិញ ក្នុងពេលឆាប់ៗនេះ។ ប្រធានក្លឹប Bordeaux លោក Gerard Lopez កំពុងពិចារណាលើអតីតតារាឆ្នើមរបស់ក្រុម Arsenal ខណៈដែល Bordeaux ប្រឈមមុខនឹងការកាត់ចោលនៅ Ligue 1។ 

បច្ចុប្បន្ន Thierry Henry កំពុងស្នាក់នៅឯប្រទេសបែលហ្ស៊ិក ដែលគាត់ជាជំនួយការរបស់ Roberto Martinez។  អតីតកីឡាករ Arsenal រូបនេះមិនបានកាន់តំណែងជាមួយក្លឹបណាមួយទេ ចាប់តាំងពីចាកចេញពី Montreal Impact។

Henry អាចនឹងវិញត្រលប់ទៅគ្រប់គ្រងវិញក្នុងពេលណាមួយ ហើយគាត់កំពុងត្រូវបានពិចារណា សម្រាប់ការងារនៅ Bordeaux ប្រទេសបារាំង។

Bordeaux កំពុងតែជួបការលំបាកក្នុងរដូវកាលនេះ ដែលក្លឹបឈរនៅលេខរៀងទី២ ពីបាតតារាង Ligue 1 ហើយមានត្រឹមតែ ១៧ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក Vladimir Petkovic។
ប្រធានក្លឹបលោក Gerard Lopez មើលឃើញ Henry ជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីជំនួសលោក Vladimir Petkovic នាពេលអនាគត៕ ប្រភព៖ Mirror

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង