Lukaku មាន​ពេលតែ​ប្រាំមួយ​សប្តាហ៍ ​ដើម្បី​សង្គ្រោះ​អាជីព​របស់គាត់នៅ Chelsea

អតីតវីរបុរសក្រុមតោខៀវ លោក Joe Cole បាននិយាយថា Romelu Lukaku មានពេលត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះ ដើម្បីសង្គ្រោះអាជីពរបស់គាត់នៅ Chelsea។ 

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានបញ្ចប់ការផ្ទេរជាមួយនឹងទឹកប្រាក់ដ៏ធំមួយពី Inter កាលពីឆ្នាំមុន ប៉ុន្តែកំពុងតែជួបផលលំបាកចាប់តាំងពីការវិលត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge ដោយថ្មីៗនេះ ត្រូវបានធ្ដកចេញពីតួនាទីខ្សែប្រយុទ្ធដំបូងរបស់ក្រុម។

Lukaku ស្ទើរតែត្រូវ​បាន​ដាក់ត្រឹមតែជា​កីឡាករ​បម្រុងគ្រប់ការប្រកួត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​បាន​ស៊ុត​បញ្ចូល​ទី ​តែ​ ៥គ្រាប់​ប៉ុណ្ណោះ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២០ប្រកួតនារដូវ​កាល​នេះ ​ក្នុងក្របខ័ណ្ឌ Premier League។ 

គាត់ត្រូវបានជាប់ជាកីឡាករបម្រុងម្តងទៀត សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ FA Cup រវាង​ Chelsea ជាមួយនឹង​ ​Crystal Palace ដែលតោខៀវបានទទួលជ័យជំនះ ២-០ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Ruben Loftus-Cheek និង Mason Mount៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង