Manchester United ខិតជិតនឹងបញ្ចប់ក្នុងការស្វែងរកអ្នកចគ្រប់គ្រងក្លឹបថ្មីរបស់ពួកគេ បន្ទាប់ពីការពិភាក្សាជាមួយលោក Erik ten Hag បានឈានដល់ដំណាក់កាលបេក្ខភាពដែល "ឈានមុខគេ" ។
លោក Ten Hag នឹងក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រយ៍ទីប្រាំរបស់ United ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson បន្ទាប់ពីការចាប់អារម្មណ៍ក្នុងការសម្ភាសន៍របស់គាត់។
អ្នកគ្រប់គ្រងសញ្ជាតិហូឡង់រូបនេះ បានក្លាយជាជម្រើសបេក្ខជនដែលត្រូវបានពេញចិត្តក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ហើយត្រូវបានគេយល់ថាឥឡូវនេះបុរសវ័យ ៥២ឆ្នាំ បានយល់ព្រមទទួលយកតំណែងនេះ ហើយការប្រកាសអាចនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ។
តាមប្រភពពីក្លឹបបាននិយាយថាមិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានចុះហត្ថលេខានោះទេ ប៉ុន្តែ GOAL យល់ថាវាបានឈានដល់ដំណាក់កាលចុងក្រោយរួចទៅហើយ វាមិនគួរមានបញ្អ្វីហាជាមួយនឹងការទទួលបានកិច្ចព្រមព្រៀងជាមួយ Ten Hag លើការយល់ព្រមទាំងស្រុងនោះទេ៕