សម្រាប់ការប្រកួតវគ្គ 1/4 Champions League កាលពីយប់មិញ ក្រុមខ្លាំងនៅអង់គ្លេសទាំងពីរ គឺ Manchester City និង Liverpool បានដឹកដៃគ្នាឡើងទៅវគ្គ 1/2 ផ្ដាច់ព្រ័ត្រ។
ជំនួបរវាងជើងទីពីរ ដែល At. Madrid ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមមេឃខៀវ Man City លទ្ធផលបញ្ចប់ដោយគ្មានគ្រាប់បាល់ ដែលធ្វើឲ្យលទ្ធផលសរុប គឺ Man City យកឈ្នះ At. Madrid ១-០ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកមួយគូទៀត គឺ Liverpool បើកទ្វារផ្ទះទទួលភ្ញៀវ Benfica។ សម្រាប់គូនេះ ពិតជាធ្វើឲ្យទស្សនិកជនរំភើបនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកមែនទែន ចប់ការប្រកួតស្មើគ្នា ៣ ទល់នឹង ៣ ដោយសរុបលទ្ធផលទាំងពីរជើង Liverpool បានយកឈ្នះ Benfica ក្នុងលទ្ធផល ៦ ទល់ ៤ ហង្សក្រមបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សូមជម្រាបថា ក្រុម Liverpool នឹងត្រូវជួបក្រុម Villarreal ចំណែក Manchester City ប៉ះជាមួយ Real Madrid នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខាងមុខ៕