Benzema និង Modric បានធ្វើឱ្យ Chelsea​ ខូចចិត្តសាជាថ្មីម្តងទៀត

ការប្រកួតក្នុងកីឡដ្ឋាន​ Santiago Bernabeu សំរាប់ការប្រកួត Champions League របស់ Real Madrid ស្ទើរតែឈានដល់ការបញ្ចប់ទៅ ដោយភាពអាម៉ាស់មួយទៅហើយ។ 

Madrid បានដណ្តើមយកជ័យជំនះចេញពីការចាញ់ បើទោះបីជាលទ្ធផលចុងក្រោយកាលពីយប់មិញពួកគេបានចាញ់ ៣-២ ក៏ដោយ។ ដោយលទ្ធផលការប្រកួតពីរជើង ពួកគេបានទទួលជ័យជំនះ ៥-៤ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League។

កីឡាករសញ្ជាតិក្រូអាត Modric ដែលមិនចេះរីងស្ងួតបានបញ្ជូនបាល់ជាមួយសភាវគតិដ៏​អស្ចារ្យ ដែលបានបញ្ជូនទៅដល់ជើងរបស់ Rodrygo យ៉ាងល្អឥតខ្ចោះ ដើម្បីឱ្យគេបាញ់ពីលើ Edouard Mendy សំរាប់គ្រាប់ទីមួយ។ 

គ្រាប់​បាល់​របស់​កីឡាករ​ប្រេស៊ីល​ បាន​បង្ខំ​ឱ្យមានម៉ោង​បន្ថែម ដែលត្រឹមតែប្រាំមួយ​នាទី​ទៀត Karim Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ​ដោយការតែតបាន​​ធ្វើឱ្យ Madrid នាំមុខ​ជាមួយលទ្ធផលសរុប ឆ្ពោះទៅកាន់ពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង