Manchester City ចង់បន្តជ័យជម្នះរបស់ខ្លួនទៅមុខទៀត ក្រោយទទួលជ័យជម្នះ ១-០ លើ Atlético Madrid ក្នុង Champions League ។
ក្នុងការប្រកួតនោះ Manchester City គ្រប់គ្រងបាល់ ៧១% និងស៊ុត ១៥ ដងចំគោលដៅ ២ ដង។ អ្នកស៊ុតបញ្ចូលទីឱ្យ Manchester City គឺ Kevin De Bruyne (នាទី៧០) ។ Atlético de Madrid មិនបានស៊ុតសូម្បីមួយជើងក្នុង ៩០ នាទីពេញ។
លទ្ធផលចុងក្រោយនេះសបញ្ជាក់ថាអ្វីៗគឺដំណើរការទៅតាមផែនការរបស់ Manchester City ។ មេឃខៀវ City ផ្តល់ឱកាសតិចតួចបំផុតដល់ក្រុមប្រជែងក្នុងការស៊ុតបញ្ចូលទីរបស់ខ្លួន ដោយ៦ប្រកួតចុងក្រោយ ពួកគេរបូតតែ២គ្រាប់ប៉ុណ្ណោះ។
មុនការប្រកួតនេះ ក្រុម Manchester City មិនដែលចាញ់ Liverpool ក្នុងការប្រកួត៤លើកចុងក្រោយនៅក្នុង EPL។
Liverpool ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីយកឈ្នះ ១-៣ លើ Benfica ក្នុង Champions League។
នៅក្នុងការប្រកួតនោះ Liverpool គ្រប់គ្រងបាល់ ៦៥% និង ស៊ុត១៧លើកចំគោលដៅ៨លើក។ សម្រាប់ក្រុមហង្សក្រហម Liverpool អ្នកស៊ុតបញ្ចូលទីគឺ Ibrahima Konaté (នាទី១៧), Sadio Mané (នាទី៣៤) និង Luis Díaz (នាទី៨៧) ។ សម្រាប់ Benfica ពួកគេស៊ុត ៩ ដងចំគោលដៅ ៣ ដង។ Darwin Núñez គឺជាអ្នកស៊ុតបញ្ចូលទីឱ្យ Benfica នៅនាទី ៤៩។
ត្បិតរបូត១គ្រាប់ទល់នឹង Benfica ក៏ពិតមែន ប៉ុន្តែសរុប ៦ ប្រកួតចុងក្រោយហង្សក្រហមរបូតតែ ២ គ្រាប់ប៉ុណ្ណោះ។ ក្នុងអំឡុងពេលដូចគ្នានេះ ខ្សែប្រយុទ្ធរបស់ពួកគេបានស៊ុតបញ្ចូលទី ១០ គ្រាប់។ ដូច្នេះនេះអាចបញ្ជាក់បានថា គីឡូរបស់ហង្សក្រហមក៏មិនចាញ់ Man City នោះដែរ។
Liverpool មិនដែលឈ្នះនៅទឹកដីរបស់ Man City នៅ៥ប្រកួតចុងក្រោយក្នុង EPL ក៏ប៉ុន្តែអំឡុងពេលចាញ់ទាំងនោះ គឺ Liverpool ឬ Man City អស់អីត្រូវលេង ហើយវាជាការប្រកួតមិនសូវសំខាន់នោះទេ។
ប៉ុន្តែសម្រាប់ថ្ងៃអាទិត្យនេះវិញ ពួកគេនឹងលេងដូចវគ្គផ្តាច់ព្រ័ត្រយ៉ាងអ៊ីចឹង ពីព្រោះមានគម្លាតត្រឹម១ពិន្ទុប៉ុណ្ណោះ។ ហេតុដូច្នេះសម្ពាធធ្ងន់នឹងធ្លាក់ទៅលើ Man City ព្រោះពួកគេជាម្ចាស់ផ្ទះ និងជាអ្នកនាំមុខ ចំណែក Liverpool មានសម្ពាធទាបជាង ព្រោះលេងក្នុងនាមជាក្រុមប្រដេញតាមពីក្រោយ។
យោងលើហេតុផលនេះ Liverpool មានសង្ឃឹមឈ្នះច្រើនជាងម្ចាស់ផ្ទះ ក្នុងលទ្ធផលព្យាករណ៍ ១-០៕