ព្យាករណ៍គូ Everton vs Man Uitd (EPL)

​បិសាច​ក្រហម Man Uitd កំពុង​ប្រជែង​យក​តំណែង​លេខ​៤​ទាំង​អស់សង្ឃឹម​។ ពួកគេ​មាន​កីឡាករ​ល្អៗ​មិន​គួរឱ្យ​ជឿ​នៅពេលនេះ ហើយ​វា​នឹង​ក្លាយជា​គ្រោះមហន្តរាយ ប្រសិន​បើ​ពួកគេ​ខកខាន​ទទួលបាន​សំបុត្រ​ទៅកាន់​ក្របខ័ណ្ឌ Champions League ។​

​គិត​ត្រឹម​ពេលនេះ ពួកគេ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៧ ក្នុង​តារាង ហើយ​ត្រូវការ ៣ ពិន្ទុ​ដាច់ខាត​ដើម្បី​តាម​ទាន់​ក្រុម​លេខ ៤ Tottenham ។ ទោះយ៉ាងណា ក្រុម​ដែល​នៅ​ពី​លើ​ពួកគេ (West Ham, Arsenal, & Spurs) កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ប្រសើរ​ជាង ហើយ​ក្រុម​សឹង​ទាំងអស់​សុទ្ធតែ​មាន​ការ​ប្រកួត​សល់​ក្នុង​ដៃ​ផងដែរ​។​

​នេះ​រឹតតែ​ធ្វើឱ្យ​កូនក្រុម​របស់លោក Ralf Rangnick ស្ថិតក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​។ ពួកគេ​ត្រូវការ​ជ័យជម្នះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ហើយ​នេះ​ជា​ឱកាស​ល្អ​បំផុត​ដែល​ពួកគេ​ត្រូវ​ប៉ះ​នឹង​ក្រុម​ស្ករ​គ្រាប់ Everton ដែល​កំពុង​ធ្លាក់​ជើង​យ៉ាងខ្លាំង​។​

​ស្ករ​គ្រាប់​មិន​គ្រាន់តែ​ជា​ក្រុម​អន់​បំផុត​មួយ​នៅក្នុង EPL នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ចោល​នៅពេលនេះ​ទៀតផង​។ ពីរ​ឬ​បី​ឆ្នាំ​មុន គ្មាន​នរណា​ហ៊ាន​និយាយថា Everton ជា​ក្រុម​អន់​ឬ​ក្រុម​ប្រឈម​កាត់ចោល​នោះទេ​។ ប៉ុន្តែ​នេះ​ជា​ការពិត ព្រោះ Everton ពិតជា​អន់​ហៅ​លែង​ឮ​មែន​នៅ​លី​ក​កំពូល​អង់គ្លេស​បច្ចុប្បន្ន​។​

​ឥឡូវ​ពួកគេ​ឈរ​នៅ​លេខ ១៧ ក្នុង​តារាង ហើយ​អាច​នឹង​ធ្លាក់​បើ​ហ៊ាន​តែ​ចាញ់ Man U ថ្ងៃនេះ​។ សម្ពាធ​បូក​រួម​ទាំង​តំបន់​ការពារ​ខ្សោយ​របស់​ពួកគេ​នឹង​ធ្វើឱ្យ​ពួកគេ​ក្លាយ​ជា​ក្រុម​ងាយ​រងគ្រោះ​នៅ​ចុង​សប្តាហ៍​នេះ​។ ដូច្នេះ​ចង់​មិន​ចង់​គឺ Man U មានប្រៀប​ឈ្នះ​ខ្ពស់​ជាង​នៅ​ថ្ងៃ​សៅរ៍​នេះ​។

​លទ្ធផល​ព្យាករណ៍ Man U ឈ្នះ ២-១​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង