Manchester United កំពុងខិតជិតដល់ការតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការទូទៅ បន្ទាប់របស់ក្លឹប។
លោកTen Hag និង លោក Mauricio Pochettino គឺជាបេក្ខភាពនាំមុខគេពីររូប ប៉ុន្តែលោកTen Hag បានក្លាយជាអ្នកពេញចិត្ត បន្ទាប់ពីគាត់បានចាប់អារម្មណ៍នៅក្នុងបទសម្ភាសន៍ផ្លូវការរបស់គាត់ កាលពីពីរសប្តាហ៍មុន។
អ្នកចាត់ការវ័យ៥២ឆ្នាំរូបនេះ មិនទាន់បញ្ចប់កិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែមានក្តីសង្ឃឹមកាន់តែខ្លាំងឡើងថា គាត់នឹងក្លាយជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍ បន្ទាប់នៅពេលដែលព័ត៌មានលម្អិតត្រូវបានយល់ព្រម។
GOAL បានយល់ថា អ្នកចាត់ការសញ្ជាតិហូឡង់បានឈរនៅលំដាប់កំពូលក្នុងបញ្ជីបេក្ខជន ដើម្បីជំនួសតំណែងរបស់លោក Ole Gunnar Solskjaer លើមូលដ្ឋានអចិន្ត្រៃយ៍ ហើយកិច្ចពិភាក្សាបន្ថែមទៀតលើព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងឥឡូវនេះ កំពុងដំណើរការ។
ប៉ុន្តែតាមប្រភពរបស់ក្លឹបបញ្ជាក់ថា ដំណើរការជ្រើសរើសរបស់ពួកគេសម្រាប់ការជ្រើសរើសអ្នកគ្រប់គ្រងបន្ទាប់គឺនៅតែបន្ត ហើយថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់នោះទេ៕