Foden រកឃើញការប៉ះបាល់វេទមន្ត​ធ្វើឱ្យ​ Man City បំបែកជញ្ជាំងការពាររបស់​ Atletico

Foden បានបង្កើតឱកាល​ និងបានបោះបាល់ដ៏ល្អឥតខ្ចោះទៅ Kevin De Bruyne ខណៈដែល Man City បានយកឈ្នះ 1-0 ក្នុងការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទីមួយរបស់ពួកគេ។

សម្រាប់ 70 នាទីកាលពីថ្ងៃអង្គារ Manchester City ហាក់ដូចជាកំពុងសាកល្បងការពិសោធន៍ផ្ទាល់ក្នុងការប្រកួត Champions League ជើងទីមួយរបស់ពួកគេជាមួយ Atletico Madrid ។

ចលនាដ៏រស់រវើករបស់ Foden បានបំបែកខ្សែការពារដ៏រឹងមាំរបស់​ Atletico ហើយគាត់បានបង្កើតឱកាសដ៏ល្អបំផុ តនៅពេលដែលគាត់បានបញ្ឆោតអូសបាល់ទៅមុខរួច ក៏កឹបទាញបាល់ត្រឡប់មកវិញបញ្ជូនទៅ De Bruyne ឆ្លងកាត់ខ្សែការពារទាំងបួន ដើម្បីបំប៉ោងសំណាញ់ទី។ 

ត្រឹមតែរយៈពេល ៧៩វិនាទី បន្ទាប់ពីការប្តូរចូល កីឡាករអន្តរជាតិអង់គ្លេសបានរកឃើញប្រឡោះដ៏តូចបំផុត នៅលើគែមប្រអប់ ហើយងាកយ៉ាងលឿន ហើយបន្ទាប់មកបានបោះបាល់ចូលទៅឱ្យ Kevin De Bruyne ស៊ុតកាត់ជើង Jan Oblak៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង