អតីតកីឡាកររបស់ Porto បានស៊ុតបញ្ចូលទីនៅចុងម៉ោង បន្ទាប់ពីការវិលត្រឡប់ជាថ្មីរបស់គាត់ មកកាន់ប្រទេសព័រទុយហ្គាល់ ដែលហង្សក្រហមបានទទួលជ័យជំនះដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Estadio da Luz។
ឈ្មោះរបស់គាត់ត្រូវបានគេស្រែកចំអក នៅពេលដែលវាត្រូវបានអានមុនពេលចាប់ផ្តើមការប្រកួតនៅ Estadio da Luz ប៉ុន្តែគាត់ជាអ្នកដែលសើចនៅចុងក្រោយទៅវិញ។
Diaz បានធានាថា យប់នេះនឹងបញ្ចប់ទៅដោយកម្រិតខ្ពស់មួយ កីឡាករសញ្ជាតិកូឡុំប៊ីរត់គេចពីខ្សែការពារ ដើម្បីទទួលបាល់ដ៏ល្អលើសលប់ពីការបញ្ជូនរបស់ Naby Keita ដែលនៅសល់រយៈពេលត្រឹមតែ ៣ នាទីចុងក្រោយប៉ុណ្ណោះ ដើម្បីបំប៉ោងសំណាញ់ទី។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Diaz បានយកឈ្នះ ៣-១ ដែលមានន័យថា Liverpool ប្រាកដជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League៕