Hazard ជ្រើសរើសការរង់ចាំ

Real Madrid កំពុងតែស្វែងរកទីផ្សារលក់ Eden Hazard ប៉ុន្តែកីឡាកររូបនេះ ចង់នៅបន្តរហូតដល់រដូវក្តៅនេះ។

ក្លឹបអធិរាជសបានបើកច្រកចេញសម្រាប់ Eden Hazard ក្នុងខែមករានេះ ក៏ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះ មិនចង់ចាកចេញទេ។ គាត់នៅតែរក្សាជំហររបស់គាត់ថា គាត់ចង់នៅបន្តរដូវកាល 2021/22 នៅ Estadio Santiago Bernabeu ទោះបីជាគាត់មិនមានពេលលើទីលានច្រើនតាមអ្វីដែលគាត់ចង់បានក៏ដោយ។

នាពាក់កណ្តាលរដូវកាលនេះ គាត់ធ្វើមិនបានល្អទាល់តែសោះ ដោយបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានត្រឹមពីរគ្រាប់ និងមិនទាន់រកបានគ្រាប់បាល់នៅឡើយទេ។ កាលពីសប្តាហ៍មុន Eden Hazard មិនបានចូលលេងលើទីលានទេ ក្នុងការប្រកួត Supercopa de Espana វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រ។ 

ក្លឹប Real Madrid ពិតជាចង់បញ្ចប់កុងត្រារបស់កីឡាករបែលហ្ស៊ិករូបនេះ នៅរដូវកាល 2022/23។ Real សង្ឃឹមថា នឹងអាចនាំយកកីឡាករ Kylian Mbappe និង Erling Haaland មកចូលរួមក្លឹប៕

ប្រភព៖ Marca

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង