ព្យាករណ៍គូ Villarreal vs Bayern Munich (UCL)

​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Bayern កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ការរក្សា​ជើងឯក​របស់​ពួកគេ​ជា​លើក​ទី ១០ ជាប់ៗ​គ្នា ហើយ​ពួកគេ​ក៏​បាន​លើក​ពាន​អឺរ៉ុប​ចំនួន ៦ ដង​រួចមកហើយ​ផងដែរ​។ ពួកគេ​ក៏​កំពុង​លេង​បានល្អ​អស្ចារ្យ​ផងដែរ​នៅពេល​នេះ ហើយ​ដូច​សព្វមួយដង ពួកគេ​តែងតែ​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​គ្រាប់​។​

​ជាងនេះទៅទៀត Robert Lewandowski នឹង​សម្លឹងមើល​ពានរង្វាន់ Ballon d’Or ដែល​នរណាៗ​ក៏​ចង់​បាន​នៅ​ឆ្នាំ​នេះ ហើយ​វា​ជា​ការចាប់អារម្មណ៍​បំផុត​របស់​គេ​ក្នុង​ការរក្សា​ការ​ស៊ុត​បញ្ចូល​ទី​ដើម្បី​ទទួលបាន​ពាន​នេះ​។ Lewandowski ហាក់​គ្មាន​គូប្រជែង​សំខាន់​ទេ​នៅ​ពេល​នេះ ហើយ​វា​អាច​ជួយ​ឱ្យ​ឱកាស​ឈ្នះ​ពាន​នេះ​មាន​កាន់តែច្រើន​សម្រាប់​រូបគេ ប្រសិនបើ Lewandowski អាច​ស៊ុត​បញ្ជូលទី​បាន​ច្រើន​គ្រាប់​នៅ UCL ។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​ម្ចាស់​ជើងឯក Europa League បច្ចុប្បន្ន Villarreal មាន​កំណត់ត្រា​ប្រកួត​ដ៏​អស្ចារ្យ​ទាំង​ពីរ​ជើង​ទល់​នឹង​ក្រុម​សេះ​បង្កង់ Juventus ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក ពួកគេ​បាន​ធ្លាក់ចុះ​ទម្រង់​លេង ហើយ​របូត​គ្រាប់​បាល់​ច្រើនៗ​។​

​លើសពីនេះ Bayern ក៏​មាន​កំណត់ត្រា​អស្ចារ្យ​ផង​ដែរ​ទល់​នឹង​គូប្រជែង​មួយ​នេះ និង​គូប្រជែង​អេ​ស្ប៉ាញ​ដទៃទៀត​។​

Bayern Munich មាន​ប្រវត្តិ​ឈ្នះ Villarreal រហូត​ហើយ​ស៊ុត​បញ្ចូល​ទី​ពីរ​ឬ​បី​គ្រាប់​ឡើងទៅ​។ សម្រាប់​ហេតុផល​នេះ យើង​រំពឹង Bayern ឈ្នះ​យ៉ាងតិច ៣-១៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង