ព្យាករណ៍គូ Chelsea vs Real Madrid (UCL)

​នេះ​ជា​ការប្រកួត​ធំជាងគេ​ប្រចាំ​រដូវ​កាល​នេះ​នៅ​អឺរ៉ុប​។ ក្រុម​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ Champions League ត្រូវ​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​បច្ចុប្បន្ន​។ ប្រាកដ​ណាស់​ផ្កាភ្លើង​នឹង​បែក​ខ្ចាយ​ពេញ​កីឡដ្ឋាន Stamford Bridge នៅ​ថ្ងៃ​ពុធ​នេះ​ពេលដែល​ក្រុម​ទាំង​ពីរ​ប៉ះគ្នា​។​

​ជាងនេះទៅទៀត ការប្រកួត​នេះ​ក៏​មាន​ប្រវត្តិ​ថ្មីៗ​ដ៏​ជូរ​ចត់​ភ្ជាប់​មក​ជាមួយ​ផង​ដែរ​។ ក្រុម​ទាំង​ពីរ​នេះ​បាន​ប៉ះ​គ្នា​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ UCL រដូវ​កាល​មុន ហើយ​បន្ទាប់​មក​កូនក្រុម​របស់លោក Thomas Tuchel បាន​ទទួល​ជ័យជម្នះ​។ បន្ទាប់​មក​តោ​ខៀវ​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ កន្លែង​ដែល​ពួកគេ​បាន​យកឈ្នះ Manchester City ។​

​លើក​នេះ ក្រុម​ស្តេច​ស​ចង់​សងសឹក​ចំពោះ​ការ​ចាញ់​នោះ​។ ប៉ុន្តែ​ទម្រង់​លេង​ថ្មីៗ​របស់​ពួកគេ​មិនសូវ​ជា​អស្ចារ្យ​ប៉ុន្មាន​ទេ​។ លើសពីនេះ ពួកគេ​បាន​ចាញ់​ច្រាប​យ៉ាងខ្លាំង​ទល់នឹង​គូប្រជែង​ជូរចត់ Barcelona នៅ​ទឹកដី Bernabeu (​ការប្រកួត​បាន​បញ្ចប់​ក្នុង​លទ្ធផល ០-៤) ហើយ​អ្នកចាត់ការ Xavi ទៀតសោត​បានដាក់​កីឡាករ​ក្មេងៗ​សឹង​មួយ​តារាង​ឱ្យ​លេង​ទល់នឹង​ស្តេច​ស​។​

​បរាជ័យ​ដ៏​អាម៉ាស​នេះ​ប្រាកដ​ណាស់​នឹង​តាម​លេង​កូនក្រុម​របស់លោក Carlo Ancelotti ហើយ Chelsea នឹង​ព្យាយាម​ទាញយក​ប្រយោជន៍​ពី​ភាពច្របូកច្របល់​នេះ​។​

​ជួប​គ្នា​រដូវ​កាល​មុន Chelsea ឈ្នះ​សរុប ៣-១ ទាំង​ពីរ​ជើង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​មុន​ឆ្លង​មក​វគ្គ​នេះ Chelsea បាន​ផ្តួល Lille ចំណែក Real បាន​បំបាក់ PSG​។

​ត្បិត​តោ​ខៀវ​ទើបតែ​ចាញ់ Brentford ៤-១ ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ចុង​សប្តាហ៍ ក៏​ប៉ុន្តែ​ពេល​ប៉ះ​ជាមួយ​គីឡូ​ធ្ងន់​នៅ​អឺរ៉ុប Chelsea មិន​ដែល​ឱ្យ​ភ្លាត់ស្នៀត​ក្នុង​ទឹក​ដី​នោះ​ទេ​។​

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ១-០៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង