Man Utd បានផ្ញើ 'កម្លាំងចិត្ត និងភាពក្លៀវក្លា' ទៅអតីតអ្នកចាត់ការលោក Van Gaal បន្ទាប់ពីគាត់លាតត្រដាងពីការប្រយុទ្ធនឹងជំងឺមហារីក

Manchester United បានផ្ញើសារទៅកាន់អតីតអ្នកចាត់ការ Louis Van Gaal​ ជាមួយ "កម្លាំងចិត្ត និងភាពក្លៀវក្លា" បន្ទាប់ពីការលាតត្រដាងថា រូបលោកកំពុងប្រយុទ្ធនឹងជំងឺមហារីក។

United បានផ្ញើពាក្យជូនពររបស់ពួកគេទៅកាន់ Louis van Gaal​ ដែលជាគ្រូបង្វឹកហូឡង់ បច្ចុប្បន្នជាមួយនឹងសារលើគណនី Twitter ផ្លូវការរបស់ពួកគេដោយសរសេរថា "អ្នករាល់គ្នានៅ Manchester United គឺនឹងនៅពីក្រោយអតីតអ្នកចាត់ការទូទៅរបស់យើង Louis van Gaal ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សូមផ្ញើជូនអ្នកនូវកម្លាំងចិត្ត​ និងភាពក្លៀវក្លាទៅ Louis ។"

លោក Van Gaal បានរីករាយនឹងអាជីពជាគ្រូបង្វឹកដែលទទួលបានជោគជ័យជាច្រើន ក្នុងរយៈពេលជាង៣០ឆ្នាំ ដែលបានចំណាយពេលក្នុងទីលាន Old Trafford ចន្លោះឆ្នាំ២០១៤ និង ២០១៦។

គាត់បានទទួលសារជាពីកីឡាករ​ និងក្លឹបជាច្រើន​ ហើយបិសាចក្រហមក៏បានបង្ហាញការគាំទ្ររបស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផងដែរ៕

ប្រភព៖ Goal

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង