កីឡាករជម្រើសជាតិអង់គ្លេស ទទួលបានការសរសើរជាពិសេស ក្រោយពីបានបង្ហាញភាពលេចធ្លោក្នុងការប្រកួត Premier League បន្ទាប់ពី Spurs បានយកឈ្នះលើ Newcastle។
Harry Kane ត្រូវបានប្រៀបធៀបទៅនឹងវីរបុរសអាហ្សង់ទីន Diego Maradona ដោយលោក David Ginola ដែលបានសរសើរការផ្លាស់ប្តូរខ្សែប្រយុទ្ធ ទៅជា "អ្នកបង្កើតឱកាស" របស់ Tottenham។
អតីតខ្សែបម្រើរបស់ Tottenham លោក David Ginola មើលឃើញភាពស្រដៀងគ្នារវាង Kane និង Maradona។ Ginola បាននិយាយថា Kane គាត់ដូចជា Maradona ត្រង់ការលេងនៅកណ្តាលតារាង បោះបាល់វែង បោះបាល់ខ្លី ការស៊ុតបញ្ចូលទី និងការផ្តល់បាល់ជំនួយ។
Kane បានលេងពេញការប្រកួត ៩០នាទីនៃជ័យជម្នះ ៥-១ លើ Newcastle ក្នុងដីរបស់ Spurs កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យក្រុមរបស់លោក Antonio Conte ឡើងទៅកាន់ក្រុមកំពូលទាំងបួន។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនស្ថិតក្នុងចំណោមកីឡាករស៊ុតបញ្ចូលទីនោះទេ ប៉ុន្តែបានជាប់ឈ្មោះកីឡាករបញ្ជូនបាល់ឱ្យមិត្តជារួមក្រុមជាលើកទី៦ របស់គាត់ក្នុងរដូវកាលនេះ ហើយទទួលបានការសរសើរពិសេសដោយ Ginola បន្ទាប់ពីបញ្ចប់ការប្រកួត៕
ប្រភព៖ Goal