លោក RALF RANGNICK កំពុងតែប្តូរទំរង់លេង 4-2-2-2 ហើយក៏នឹងប្តូរ Jadon Sancho ទៅកាន់ស្លាបវិញ បន្ទាប់ពី Manchester United បរាជ័យជាមួយនឹងទម្រង់ដែលគាត់ពេញចិត្តនេះ។
Manchester United នឹងប្រើប្រាស់ទំរង់លេង 4-3-3 ចាប់ពីពេលនេះតទៅ បន្ទាប់ពីទំរង់លេងមិនស៊ីសង្វាក់គ្នា ជាមួយនឹងការឈ្នះចំនួន៤ដង និងចាញ់១ ក្នុងការប្រកួតចំនួន៨លើក ក្រោមការដឹកនាំរបស់លោក Ralf Rangnick ។
លោក Rangnick បាននិយាយថា គាត់នឹងប្រើប្រាស់ Jadon Sancho នៅក្នុង "តំណែងដ៏ល្អបំផុត" របស់គាត់ គឺខ្សែបម្រើស្លាប ហើយក៏ត្រូវមើលថា តើ Cristiano Ronaldo និង Edinson Cavani អាចចាប់ផ្តើមជាមួយគ្នាក្នុងទំរង់លេងថ្មីនេះបានល្អឬទេ៕
ប្រភព៖ The Sun