ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា បានដាក់បង្ហាញបាល់ទី១៤ របស់ខ្លួន ដែលត្រូវបានបង្កើតឡើងសម្រាប់ការប្រកួតអន្តរជាតិ។
ក្រុមហ៊ុន Adidas បានបង្ហាញបាល់ជាផ្លូវការ 'Al Rihla' របស់ខ្លួន សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលក្រុមហ៊ុនអះអាងថា នេះជាបាល់ "ហោះ" លឿនបំផុតក្នុងប្រវត្តិសាស្ត្រ។
Al Rihla ត្រូវបានគេនិយាយថា នឹងធ្វើចលនាលឿនជាងបាល់ World Cup មុនៗ ហើយនឹងផ្ដល់នូវ "កម្រិតខ្ពស់បំផុត នៃគុណភាព និងភាពទុកចិត្តលើការលេង"។
បាល់ដែលត្រូវបានរចនាចុងក្រោយបង្អស់ គឺសម្រាប់តែការប្រកួតពិភពលោក នឹងប្រព្រឹត្តទៅនៅប្រទេសកាតា ដោយមានក្រុមចំនួន៣២ ដែលត្រូវប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់អន្តរជាតិក្នុងខែវិច្ឆិកា៕
ប្រភព៖ Goal