ខ្សែប្រយុទ្ធអន្តរជាតិប្រស៊ីល Neymar ស្ថិតនៅក្រោមសម្ពាធនៅកីឡដ្ឋាន Parc des Princes បន្ទាប់ពីទទួលរងការស្តីបន្ទោសចំពោះការធ្លាក់ចេញពី Champions League របស់ PSG។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ រួមជាមួយនឹង Lionel Messi ត្រូវបានក្រុមអ្នកគាំទ្រ Parc des Princes សើចចំអកក្នុងការប្រកួតដំបូងរបស់ PSG បន្ទាប់ពីធ្លាក់ចេញពីទ្វីបអឺរ៉ុបដោយ Real Madrid ។
បញ្ហានាពេលថ្មីៗនេះរបស់ Neymar នៅ Paris Saint-Germain នឹងមិនជំរុញឱ្យកីឡាកររូបនេះស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះទេ។
Neymar បានក្លាយជាកីឡាករដែលធ្វើឱ្យអ្នកគាំទ្រមានការខកចិត្ត បន្ទាប់ពីការធ្លាក់ចេញរបស់ PSG ពីក្របខ័ណ្ឌ Champions League ។
ក៏ប៉ុន្តែ GOAL បានយល់ឃើញថា កីឡាកររូបនេះ សប្បាយចិត្តនៅក្នុងរដ្ឋធានីប្រទេសបារាំង ហើយមិនចង់ចាកចេញនោះទេ៕
ប្រភព៖ Goal