អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានស្រែកចំអកទៅកាន់ខ្សែការពារកណ្តាល ខណៈដែលគាត់ជាជំរើសក្រុមមានឈ្មោះ Three Lions ប្រកួតទល់នឹង Ivory Coast។
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានរិះគន់អ្នកគាំទ្រចំពោះការសើចចំអក Harry Maguire ក្នុងការប្រកួតមិត្តភាពជាមួយនឹង Ivory Coast កាលពីថ្ងៃអង្គារ។
ផ្នែកមួយនៃអ្នកគាំទ្រក្រុម Three Lions បានស្រែកហ៊ោកញ្ជ្រៀវមិនពេញចិត្តទៅកាន់ខ្សែការពារកណ្តាល ខណៈដែលពួកគេបានធ្វើការនាំមុខ ២-០ ក្នុងការប្រកួតនៅ Wembley។
កាលពីពេលថ្មីៗនេះ ខ្សែការពាររូបនេះ ត្រូវបានរងការរិះគន់លើការលេងក្នុងទីលានរបស់គាត់ ជាមួយ Manchester United ហើយលោក Southgate មានការខកចិត្ត ក្នុងការស្តាប់នូវអ្វីដែលគាត់ទទួលបាន ជាមួយក្រុមជម្រើសជាតិ៕