“នេះជាអ្វីដែលយើងចង់បាន!” Ronaldo អបអរសាទរបន្ទាប់ពី​ជួយ​ព័រទុយហ្កាល់ឈានទៅ World Cup ជា​លើក​ទី​ប្រាំ​ក្នុងអាជីព

តារាបាល់ទាត់របស់ Manchester United បានប្រារព្ធរាត្រីដ៏ធំមួយផ្សេងទៀត ជាមួយក្រុមជម្រើសជាតិរបស់គាត់។ Cristiano Ronaldo បាន​បង្ហោះ​លើ Instagram របស់ខ្លួន ដើម្បី​អបអរសាទរ​ព័រទុយហ្កាល់​ឈាន​ទៅ​ប្រកួត World Cup ជា​លើក​ទី​ប្រាំ​ ក្នុង​អាជីព​របស់​គាត់។

Ronaldo បាននិយាយនៅលើ Instagram ថា "គោលដៅដែលសម្រេចបាន យើងកំពុងនៅ Qatar World Cup"។  “នេះជាអ្វីដែលយើងចង់បាន!​ អរគុណ​ប្រជាជន​ព័រទុយហ្កាល់​ទាំង​អស់ ​សម្រាប់​ការ​គាំទ្រ​ដោយ​មិន​ចេះ​នឿយ​ហត់! តោះ​ទៅ​ព័រទុយហ្គាល់!"

Ronaldo បានលេងនៅគ្រប់ការប្រកួត World Cup តាំងពីឆ្នាំ២០០៦ ហើយកីឡាកររបស់​ Manchester United រូបនេះ បានធានាថា ការប្រកួតនឹងបន្ត ខណៈដែលគាត់បានជួយព័រទុយហ្កាល់ឈរលើកំពូលតារាង ដោយប្រកួតឈ្នះ​ North Macedonia ២-០។

Bruno Fernandes បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ សម្រាប់ព័រទុយហ្កាល់ ដោយ Ronaldo និង Diogo Jota ជាអ្នកបញ្ជូនបាល់​ ដើម្បីនាំប្រទេសរបស់ពួកគេ ទៅកាន់ការប្រកួត World Cup ជាលើកទី៦៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង