កិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ជាមួយនឹង Bayern នឹងផុតកំណត់នៅឆ្នាំ២០២៣ ប៉ុន្តែក្លឹបសង្ឃឹមថា នឹងបញ្ចុះបញ្ចូលគាត់ឱ្យបន្តកិច្ចសន្យាបន្ថែមទៀត។
Robert Lewandowski មិនទាន់សម្រេចចិត្តថា អនាគតរបស់គាត់នៅឯណានោះទេ បើទោះជាមានរបាយការណ៍ថា គាត់បានយល់ព្រមចូលរួមជាមួយ Barcelona ក៏ដោយ។
ខ្សែប្រយុទ្ធរូបនេះ បានយល់ព្រមផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Camp Nou នៅរដូវក្តៅនេះកាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ពីប្រភព Spanish outlet Sport ។
តាមរបាយការណ៍បានឱ្យដឹងថា Barca ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេល ៤ឆ្នាំ និងចំណាយប្រាក់ដល់ទៅ ៦០លានអឺរ៉ូ សម្រាប់ Robert Lewandowski៕