Marcus Rashford កំពុងស៊ូទ្រាំនឹងរដូវកាលដ៏អាក្រក់បំផុត ក្នុងអាជីពរបស់គាត់នៅ Man Utd ដោយរកបានតែ ៥គ្រាប់ប៉ុណ្ណោះ សំរាប់ការបង្ហាញខ្លួន ២៦លើក ក្នុងការប្រកួតទាំងអស់។
កីឡាករវ័យ ២៤ឆ្នាំ បានបាត់បង់ចំណុចចាប់ផ្តើម ដោយសារតែទម្រង់លេងមិនល្អរបស់គាត់ ដែលនាំឱ្យមានការរាយការណ៍ពីការចាកចេញ នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។
វីរបុរសបិសាចក្រហម Rooney ជឿជាក់ថា ខ្សែប្រយុទ្ធអាចធ្វើការបំបែកកំណត់ត្រាការស៊ុតបញ្ចូលទីបាន លុះត្រាតែគាត់អាចរកឃើញទម្រង់ដ៏ល្អបំផុតរបស់គាត់ឡើងវិញ។
គ្រូបង្វឹកក្លឹប Derby County លោក Rooney ដែលមានប្រវត្តិនឹងការជោគជ័យយ៉ាងធំធេងរយៈពេល ១៣ឆ្នាំជាមួយ United ក្នុងនាមជាកីឡាករ បានច្រានចោលនូវគំនិតដែល Rashford នឹងត្រូវចាកចេញពីក្លឹប ដើម្បីបង្កើតភាពជឿជាកឡើងវិញ។ អ្វីដែលខ្ញុំសង្ឃឹមគឺ Marcus Rashford ត្រូវតែងើបមុខឡើង ហើយទៅបំបែកឯតទគ្គកម្មនោះ គាត់ជាយុវជនរបស់ Manchester៕