Ronaldo នៅបន្ត​ ​ឬ​ក៏ចាកចេញពី Man Utd?

វាច្បាស់ណាស់ថា ក្រុមត្រូវការកែសំរួលឡើងវិញនៅចុងបញ្ចប់ នៃរដូវកាល ដែលមិនមានឈ្នះពានរង្វាន់មួយទាល់តែសោះ ប៉ុន្តែថាតើកីឡាករអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo គួរតែជាអ្នកដែលត្រូវបាន Man Utd បោះបង់ចោលដែរឬទេ?

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីរដូវក្តៅមុន ជាមួយនឹងជម្រើសសម្រាប់មួយឆ្នាំបន្ថែមទៀត។ ដោយសារតែគ្រាប់បាល់របស់ Ronaldo បានធ្វើឱ្យ Man Utd អាចនឹងរក្សាតំណែងនៅ Champions League​ នារដូវការក្រោយ។ 

លោក Ralf Rangnick និងកីឡាករ Manchester United របស់គាត់ក៏នៅតែផ្តោតយ៉ាងមុតមាំ ដើម្បីមានឱកាសឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួនរបស់ Premier League ប៉ុន្តែអ្វីគ្រប់យ៉ាងប្រហែលជាត្រូវធ្វើនៅរដូវកាលក្រោយរួចទៅហើយ។

ជាការពិតណាស់ បន្ទាប់ពីបរាជ័យកាលពីដើមខែនេះ ក្នុងការប្រកួតរបស់​ Man Utd អតីតប្រធានក្រុម Roy Keane បាននិយាយថា មាន "កីឡាករប្រាំ ឬប្រាំមួយនាក់" ដែលមិនគួរលេងឱ្យក្លឹបម្តងទៀតនោះទេ។ 

សម្រាប់កីឡាករដែលជិតនឹងបញ្ចប់កិច្ចសន្យា រួមមាន​ Paul Pogba, Edinson Cavani, Jesse Lingard, Juan Mata និង Lee Grant ពួកគេអាចនឹងត្រូវចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង