បច្ចុប្បន្នកីឡាករ Mbappe របស់ PSG ត្រូវបានក្លាយជាជម្រើសដែលអាចសន្សំសំចៃជាងកីឡាករ Haaland។
តាមរយៈសារព័ត៌មាន L'Equipe បានឱ្យដឹងថា Barcelona កំពុងរៀបចំគំរោងក្នុងការដាក់តំលៃដ៏គួរឱ្យរំភើបមួយ ដើម្បីតាមប្រមាញ់យកកីឡាករ Kylian Mbappe ពីក្រោមច្រមុះរបស់គូប្រជែង Real Madrid។
កីឡាកររបស់ Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដោយឥតគិតថ្លៃទៅកាន់ Madrid ប៉ុន្តែបច្ចុប្បន្ននេះ Barca មើលឃើញថា កីឡាកររូបនេះជាជម្រើសដែលអាចសន្សំសំចៃជាង Erling Haaland របស់ Borussia Dortmund ដែលអាចមានតម្លៃរហូតដល់ ៣០០លានអឺរ៉ូ (£250m / $330m) នៅពេលដែលថ្លៃសេវា ជាមួយនិងការបូកបន្ថែមផ្សេងៗ ត្រូវបានដាក់បញ្ចូលសរុបជាមួយគ្នា៕
ប្រភព៖ Goal