កីឡាករសញ្ជាតិស៊ុយអែត មិនមានបំណងចូលនិវត្តន៍នៅឆ្នាំនេះទេ ប៉ុន្តែទទួលស្គាល់ថា ជិតដល់ពេលគាត់ត្រូវព្យួរស្បែកជើងហើយ។ Zlatan Ibrahimovic បានសារភាពថា គាត់មានអារម្មណ៍តក់ស្លត់ នៅពេលដែលគាត់គិតអំពីការចូលនិវត្តន៍ពីបាល់ទាត់។
កីឡាករវ័យ ៤០ឆ្នាំរូបនេះ មិនត្រូវបានគេរំពឹងថា នឹងព្យួរស្បែកជើងរបស់គាត់នៅរដូវក្តៅនេះទេ ខណៈដែលគាត់កំពុងពិភាក្សា ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ AC Milan។
ទោះជាយ៉ាងណាក៏ដោយ គាត់ដឹងថា ថ្ងៃដែលត្រូវបញ្ចប់អាជីពរបស់គាត់នឹងមកដល់ ហើយគាត់គិតថា ជីវិតបន្ទាប់ពីបាល់ទាត់នឹងមាន "អារម្មណ៍ចម្លែក"៕