UEFA អនុញ្ញាត​ឱ្យ​ក្លឹប​ធ្វើការចុះ​ឈ្មោះ​កីឡាករ​បន្ថែម​ពីររូប​ សម្រាប់​ការ​ប្រកួត​នៅ​អឺរ៉ុប ដោយសារ​វិបត្តិ​រុស្ស៊ី & អ៊ុយក្រែន

ក្លឹបនៅអ៊ឺរ៉ុបត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករពីររូបបន្ថែមទៀត ដែលចុះហត្ថលេខាពីក្លឹបរុស្ស៊ី ឬអ៊ុយក្រែន ទៅកាន់ក្រុមរបស់ពួកគេក្នុងការប្រកួត UEFA។

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA​ បានសម្រេចចិត្តធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃការប្រកួត UEFA Champions League ឆ្នាំ 2021/22, 2021/22 UEFA Europa League និង 2021/22 UEFA Europa Conference League និងអនុញ្ញាតឱ្យក្លឹបចុះឈ្មោះកីឡាករថ្មីចំនួន ២នាក់បន្ថែមទៀត​ សម្រាប់ការប្រកួតដែលនៅសល់គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រហូតដល់បញ្ចប់។ 

ស្ថាប័នគ្រប់គ្រងបានប្រកាសបទប្បញ្ញត្តិថ្មីកាលពីថ្ងៃចន្ទនេះ ដោយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី១ ខែមេសា សម្រាប់កីឡាករថ្មី ដើម្បីធ្វើការចុះឈ្មោះ។

ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី FIFA បានព្យួរកិច្ចសន្យារបស់កីឡាករបរទេសនៅក្លឹបអ៊ុយក្រែន និងរុស្ស៊ីសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាល 2021-22៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង