Manchester United ដាក់គោលដៅលើកិច្ចព្រមព្រៀងតម្លៃ ៤០លានផោន សម្រាប់ខ្សែបម្រើកណ្តាលសញ្ជាតិស្កុតឡេន John McGinn របស់ Aston Villa នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
កីឡាករអន្តរជាតិរូបនេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីលោក Sir Alex Ferguson និងនាយកបច្ចេកទេសរបស់បីសាចក្រហមលោក Darren Fletcher។
Manchester United ត្រូវបានរាយការណ៍ថា កំពុងតែពិចារណាជាមួយនិងកញ្ចប់ទឹកប្រាក់ដ៏ធំមួយ លើការនាំយកខ្សែបម្រើកណ្តាល John McGinn របស់ Aston Villa នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
The Telegraph បានឲ្យដឹងថា កីឡាករសញ្ជាតិជាតិស្កុតឡេន McGinn កំពុងតែស្ថិតក្នុងបញ្ជីសម្រាំងរបស់ United ដើម្បីកែលំអប្រព័ន្ធខ្សែបម្រើកណ្តាល ហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ អាចមានតម្លៃប្រហាក់ប្រហែល ៤០លានផោន។
United ដែលបច្ចុប្បន្នកំពុងត្រូវបានដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន Ralf Rangnick ដោយសង្ឃឹមថា នឹងអាចតែងតាំងអ្នកចាត់ការថ្មី នាចុងបញ្ចប់នៃរដូវកាលនេះ ហើយក៏កំពុងសម្លឹងមើលកីឡាករល្អ ដែលអាចជួយដល់ក្លឹបលើការចុះហត្ថលេខា ដ៏មានសក្តានុពលផងដែរ៕
ប្រភព៖ Daily Mail