អ្វីដែលទំនងជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតដែលប៉ះពាល់ដល់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ហើយវាបានបញ្ជាក់កាលពីថ្ងៃចន្ទ គឺ Paulo Dybala នឹងមិនបន្តកុងត្រាជាមួយ Juventus ទេ។
កិច្ចប្រជុំមួយបានធ្វើឡើងកាលពីថ្ងៃចន្ទ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយរវាងភាគីទាំងពីរ ប៉ុន្តែ Pavel Nedved និង Juventus មិនអាចស្វែងរកចំណុចរួមជាមួយអ្នកតំណាងរបស់ Dybala ឡើយ នេះយោងតាមប្រភព MARCA ។
សំរាប់កិច្ចព្រមព្រៀងដែល Dybala ចង់បាន គឺសម្រាប់តម្លៃពលកម្មចំនួន ៨លានអឺរ៉ូក្នុងមួយឆ្នាំ ជាមួយនឹងទឹកប្រាក់ចំនួន ២លានអឺរ៉ូបន្ថែមទៀត ដែលអាចសម្រេចបាន តាមរយៈការលេងលើទីលានជាក់ស្តែង។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ ត្រូវបានច្រានចោលដោយ Juventus ហើយការផ្តល់ជូនចុងក្រោយរបស់ពួកគេទៅកាន់កីឡាកររូបនេះ គឺជាកិច្ចព្រមព្រៀងដែលមានតម្លៃ ៧លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់តែ ៣ឆ្នាំប៉ុណ្ណោះ ដែលតិចជាងចំនួនដែល Dybala ចង់បាន៕