Robert Lewandowski ​ក្លាយ​ជា​កីឡាករ​ទី​៣​​ដែល​រក​បាន​១០០​គ្រាប់​នៅ UCL

Robert Lewandowski ​បាន​ក្លាយ​ជា​អ្នក​ទី​៣​ក្នុង​​​លោក​ដែល​អាច​រក​បាន​​១០០​គ្រាប់​ក្នុង​ពាន​រង្វាន់​ UEFA Champions League ឬ​គេ​ហៅ​កាត់​ថា UCL ។

បច្ចុប្បន្ន​​នេះ​អ្នក​ដែល​​រក​បាន​ទី​១​ច្រើន​បំផុត​ក្នុង​ពានរង្វាន់ UCL គឺ​មានតែ Cristiano Ronaldo ​តែ​ប៉ុណ្ណោះ​ដោយ​គេ​រក​បាន​១៤១​គ្រាប់​ ខណៈ​អ្នក​ទី​​២​គឺ​ Lionel Missi ដែល​រក​បាន​ ១២៩​គ្រាប់​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​​​​មិន​បាន​ស្ថិត​ក្នុង​ការ​ប្រជែង​ក្នុង​ពាន​រង្វាន់​អឺរ៉ុប​មួយ​នេះ​ទៀត​ទេ ដោយ​ Ronaldo គេ​​លេង​នៅ Al Nassr លីគ​អារ៉ាប៊ីសាអ៊ូឌីត និង Messi គេ​កំពុង​លេង​នៅ​លីគ​អាមេរិក​ឯណោះ​។ ​ដូច្នេះ​អ្នក​ដែល​មាន​ឱកាស​​រក​គ្រាប់​​​ក្នុង​​ពាន​រង្វាន់ UCL បន្ត​ទៀត​គឺ Robert Lewandowski ​​​ដែល​កំពុង​លេង​នៅ Barcelona ។

គ្រាប់​ទី​១០០​របស់ Robert គឺ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​​នា​ទី​ទី​១០ ទល់​ក្រុម​របស់​បារាំង Brest និង​គ្រាប់​​បាល់​ទី​១០១ របស់​គេ​​ក៏​រក​បាន​ជាមួយ​ក្រុម​នេះ​ដែរ​នៅ​នាទី​ទី​៩០+២ ដើម្បី​ជួយ​ក្រុម Barcelona យក​ឈ្នះ​ក្រុម​មក​ពី​បារាំង​ក្នុង​លទ្ធផល​៣-០ នា​ការ​ប្រកួត​ UEFA Champions League សប្ដាហ៍​ទី​៥៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង