លោក Rúben Amorim បានមកដល់ទឹកដីរបស់បិសាចក្រហមហើយ នឹងត្រៀមរៀបចំក្រុម ដើម្បីដំណើរការប្រកួតបើកឆាករបស់ខ្លួនក្នុងថ្ងៃប៉ះ Ipswich នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចុងសប្ដាហ៍នេះ។
មុនដឹកនាំក្រុមប្រកួតលើកដំបូង អតីតអ្នកចាត់ការ Sporting រូបនេះ បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ Manchester United ថា «មនុស្សគ្រប់គ្នាស្រេកឃ្លានជ័យជម្នះ ខ្ញុំមានអារម្មណ៍ថា ទីនេះជាកន្លែងដែលខ្ញុំប្រាថ្នា ព្រោះខ្ញុំក៏ជាមនុស្សស្រេកឃ្លានជ័យជម្នះដូចគ្នា។ អ្នកគ្រប់គ្នាជាចំណែកមួយសំខាន់សម្រាប់ក្លឹប។ ខ្ញុំគិតថាទីនេះជាក្លិបដ៏ពិសេសមួយ សម្រាប់ខ្ញុំ។ ដែលមានគោលដៅតែមួយគឺជ័យជម្នះ»។
លោក Rúben Amorim បានព្រមព្រៀងចុះកុងត្រាជាមួយបិសាចក្រហមរហូតដល់ ខែមិថុនា ឆ្នាំ២០២៧ ៕