ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Bournemouth និង Arsenal នៅកីឡដ្ឋាន Vitality។
Bournemouth ភ្លាត់ចាញ់ជាលើកទីបីក្នុងចំណោម ៤ប្រកួត មុនពេលការសម្រាកអន្តរជាតិ ដោយប្រកួតចាញ់ Leicester City ១-០ ក្រៅដី បន្ទាប់ពីចាញ់ Chelsea និង Liverpool ។
អ្វីដែលសំខាន់បានបង្ហាញថា Bournemouth ប្រកួតឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ប្រកួតចុងក្រោយក្នុងលីគ ដោយចាញ់ ៦ប្រកួត។
ចំណែក Arsenal វិញ ដែលក្រុមកាំភ្លើងធំ នឹងមិនត្រឹមតែស្វែងរកជ័យជំនះទីបីជាប់ៗ គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងពង្រីកលទ្ធផលមិនស្គាល់ចាញ់សោះ ក្នុងរដូវកាលថ្មីនេះដល់ទៅ ៨ប្រកួតផងដែរ បន្ទាប់ពីឈ្នះ ៥ ក្នុងចំណោម ៧ ប្រកួតបើកឆាក។
ក្រុមរបស់លោក Mikel Arteta បច្ចុប្បន្ននេះមិនស្គាល់ចាញ់សោះ ១៣ ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ហើយប្រកួតឈ្នះមិនតិចជាង ១១ ប្រកួតឡើយ។
ការព្យាករណ៍ : Arsenal ឈ្នះ Bournemouth ៦ ប្រកួតចុងក្រោយជាប់ៗ ហើយពិតណាស់ឈ្នះ ៩ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ ដូច្នេះក្រុមកាំភ្លើងធំមើលទៅនឹងដណ្តើមបាន ៣ ពិន្ទុបន្ថែមទៀតក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ៕