ព្យាករណ៍គូ Tottenham vs West Ham

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Tottenham និង West Ham នៅកីឡដ្ឋាន Tottenham Hotspur។ 

បច្ចុប្បន្នក្រុម Spur ឈរនៅលេខ៩ ក្នុងតារាង Premier League ដ៏គួរឱ្យខកចិត្ត ដោយឈ្នះ ៣ ស្មើ ១ និង ចាញ់ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងនេះ។

ចាញ់ Brighton ៣-២ ក្រៅដីមុនពេលការសម្រាកអន្តរជាតិ ពិតជាពិបាកនឹងទទួលយកណាស់ ខណៈដែល Spur ជាក្រុមដែលបាននាំមុខ ២-០ ទៅហើយ។ លទ្ធផលប្រកួតនៅលើទឹកដីកីឡដ្ឋាន Tottenham Hotspur របស់ពួកគេក៏បានបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាផងដែរ ដោយឈ្នះ ៣ និងចាញ់ ៣ ប្រកួតក្នុងចំណោម ៦ប្រកួតចុងក្រោយ។

ចំណែកឯ West Ham វិញបានបញ្ចប់លទ្ធផលប្រកួតមិនឈ្នះសោះ ៤ប្រកួតក្នុងលីគមុន ពេលការសម្រាកអន្តរជាតិ ដោយសារជ័យជំនះលើ Ipswich Town ៤-១ ដែលធ្វើឱ្យពួកគេឡើងទៅឈរនៅលេខ១២ ក្នុងតារាង។

គិតមកទល់ពេលនេះ​ ក្រុមភ្ញៀវប្រកួតចាញ់ ៣ ក្នុងចំណោម ៧ ប្រកួតបើកឆាក ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ចាញ់ទាំង ៣ ប្រកួតនេះ ជាការប្រកួតដែលលេងនៅលើទឹកដីកីឡដ្ឋាន London របស់ពួកគេ។

ការព្យាករណ៍ : West Ham បានគ្រប់គ្រងការប្រកួតថ្មីៗនេះ លើ Spur ខណៈដែលមិនស្គាល់ចាញ់សោះក្នុងជំនួប ៣ប្រកួតចុងក្រោយ ដោយឈ្នះ ២ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ West Ham ឈ្នះ និង Under ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង