ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Aston Villa និង Manchester United នៅកីឡដ្ឋាន Villa Park។
បច្ចុប្បន្ន Aston Villa ឈរនៅតំបន់កំពូលទាំងបួនក្នុងតារាងក្របខ័ណ្ឌ Premier League នៅក្នុងដំណាក់កាលដំបូងនៃរដូវកាលថ្មីនេះ ខណៈដែលក្រុមម្ចាស់ផ្ទះប្រកួតចាញ់តែ ១ប្រកួតគត់ នៅក្នុងចំណោម ៦ប្រកួតបើកឆាក។
ក៏ប៉ន្តែអ្វីដែលសំខាន់បង្ហាញថា Aston ប្រកួតឈ្នះតែ ៧ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៧ប្រកួតចុងក្រោយក្នុងលីគ។ ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបានកើតឡើងមិនតិចជាង ៨ប្រកួតឡើយ ក្នុងចំណោម ១០ប្រកួតចុងក្រោយរបស់ Aston ដែលលទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់លើសពី ២.៥គ្រាប់។
ចំណែកឯការចាប់ផ្តើមដ៏គួរឱ្យខកចិត្តរបស់ Man Utd ក្នុងរដូវកាលនេះបានបន្តកើតឡើងកាលពីថ្ងៃអាទិត្យមុន នៅពេលដែលក្រុមបិសាចក្រហមប្រកួតចាញ់ Tottenham ៣-០ នៅទឹកដីកីឡដ្ឋាន Old Trafford ដែលបានក្លាយជាការចាញ់ជាលើកទីបីរបស់ Man Utd ក្នុងរដូវកាលនេះ។
សរុប ១០ប្រកួតចុងក្រោយរបស់ Man Utd ក្នុងក្របខ័ណ្ឌ Premier League បានបង្ហាញថា ក្រុមភ្ញៀវប្រកួតចាញ់ដល់ទៅ ៥ប្រកួត ដែលច្រើនជាងពីការឈ្នះ ៤ប្រកួត។
ប៉ុន្តែជាថ្មីម្តងទៀត ជម្រើសគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនពិតជាគួរឱ្យទាក់ទាញ សម្រាប់ការប្រកួតនេះ ខណៈដែល ៦ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយរបស់ Man Utd បញ្ចប់ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់ ឬច្រើនជាងនេះ។
ការព្យាករណ៍ : ទោះបីជា Man Utd បានប្រកួតឈ្នះ Aston រាល់ជំនួប ៤ប្រកួតជាប់ៗគ្នា ខណៈដែលជំនួប៦ ក្នុងចំណោមជំនួប ៧ប្រកួតចុងក្រោយបញ្ចប់ ដោយលទ្ធផលគ្រាប់បាល់ Over ២.៥ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Over 2.5 គ្រាប់៕