ព្យាករណ៍គូ Arsenal vs Southampton

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Arsenal និង Southampton នៅកីឡដ្ឋាន Emirates។ 

បច្ចុប្បន្ន Arsenal ឈរនៅលេខ៣ ក្នុងតារាង Premier League ដោយសារឆ្លងកាត់ ៦ប្រកួត មិនដែលចាញ់សោះដោយឈ្នះ ៤ដង និងស្មើ២។ ជាពិសេសក្រុមរបស់លោក Mikel Arteta ឥឡូវនេះមិនស្គាល់ចាញ់សោះសរុប ១២ប្រកួតក្នុងលីគ។ ជាការពិតណាស់ Arsenal ប្រកួតចាញ់តែម្តងគត់ក្នុងចំណោម ២៤ប្រកួតចុងក្រោយ ដែលរួមជាមួយនឹងឈ្នះ ២០ប្រកួត។ ដូច្នេះ ក្រុមកាំភ្លើងធំ គួរតែមានឱកាសក្នុងការដណ្តើមយក ៣ពិន្ទុ ក្នុងជំនួបទល់និង Southampton នៅថ្ងៃសៅរ៍នេះ។

ចំណែកឯ ការចាប់ផ្តើមដ៏អាក្រក់របស់ Southampton ក្នុងរដូវកាលថ្មីនេះ បានបន្តកាលពីចុងសប្តាហ៍មុន ខណៈដែលក្រុមរបស់លោក Russell Martin បានប្រកួតចាញ់ជាលើកទី៥ ក្នុងចំណោម ៦ប្រកួតបើកឆាក បន្ទាប់ពីចាញ់ Bournemouth ៣-១ ក្រៅដី។ Southampton រកតែ១ពិន្ទុប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៃរដូវកាលថ្មី ហើយក្រុមភ្ញៀវមិនបានប្រកួតឈ្នះការប្រកួតលីគសរុបចំនួន ១៩ប្រកួតកន្លងមក ហើយចាញ់ដល់ទៅ ១៤ប្រកួត។

ការព្យាករណ៍ : រដូវកាលនេះ Arsenal ចាប់ផ្តើមក្នុងទម្រង់ដ៏ល្អឥតខ្ចោះ ហើយក្រុមម្ចាស់ផ្ទះគួរតែខ្លាំងពេកសម្រាប់ភ្ញៀវ Southampton ដែលកំពុងជួបការលំបាក។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Arsenal ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង