ព្យាករណ៍គូ Arsenal vs Leicester City

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Arsenal និង Leicester City នៅកីឡដ្ឋាន Emirate។ 

ក្រុមកាំភ្លើងធំ Arsenal គិតមកទល់ពេលនេះនៃរដូវកាលថ្មី បានពង្រីកលទ្ធផលមិនស្គាល់ចាញ់សោះរហូតដល់ទៅ ៧ប្រកួត ដោយឈ្នះ ៤ប្រកួត នេះបើគិតសរុបនៅទូទាំងការប្រកួតទាំងអស់។

អ្វីដែលសំខាន់បង្ហាញថា ក្រុមរបស់លោក Mikel Arteta ប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៨ប្រកួតនៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះមិនតិចជាង ១៣ប្រកួតឡើយ និងមាន Clean Sheet (មិនមានរបូតគ្រាប់បាល់) ៥ប្រកួតក្នុងចំណោម ៩ប្រកួតចុងក្រោយផងដែរ។

ចំណែកឯ Leicester កំពុងជួបបញ្ហាក្នុងដំណាក់កាលដំបូង នៃរដូវកាលថ្មីនេះ ខណៈដែលមិនទាន់ស្គាល់ថាឈ្នះ នៅឡើយទេ ដោយស្មើ ៣ប្រកួត និងចាញ់ ២ប្រកួត ក្នុងចំណោមការប្រកួតបើកឆាកទាំង ៥កន្លងមក។

បើទោះបីជាឡើងពីលីគ Championship មកកាន់ Premier League ដោយស្វ័យប្រវត្តិក៏ដោយ ក៏លីគកំពូលមិនមែនជាកន្លែងដែល Leicester ទទួលបានលទ្ធផលល្អសមប្រកបនោះទេ ខណៈដែលក្រុមភ្ញៀវប្រកួតឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២១ប្រកួត នេះបើគិតតែកាប្រកួតនៅ Premier League ដោយចាញ់មិនតិចជាង ១២ប្រកួតឡើយ។

ការព្យាករណ៍ : Arsenal ឈ្នះ Leicester ៤ប្រកួតចុងក្រោយជាប់ៗគ្នា ហើយក្រុមកាំភ្លើងធំក៏រក្សា Clean Sheet (មិនមានរបូតគ្រាប់បាល់) បាន ៣ប្រកួតផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Arsenal ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង