ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Newcastle United និង Manchester City នៅកីឡដ្ឋាន St James' Park ។
Newcastle នឹងត្រលប់មកកាន់ទឹកដីកីឡដ្ឋាន St James' Park របស់ខ្លួនវិញ សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះ ទល់និងក្រុមឈរនៅកំពូលតារាង Man City បន្ទាប់ពីប្រកួតចាញ់ Fulham ៣-១ នៅក្រៅដីកាលពីចុងសប្តាហ៍មុន។
លទ្ធផលជារួម Newcastle ប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះចំណោម ១០ប្រកួតកន្លងមកនៅក្នុងលីគ រួមជាមួយនឹងលទ្ធផលប្រកួតឈ្នះចំនួន ៦ប្រកួតផងដែរនៅក្នុងដំណើរការនេះ។
ចំណែកឯ Man City វិញ ឈ្នះ ៤ប្រកួតជាប់ៗគ្នា នៅដើមរដូវកាលនេះបានឈានដល់ទីបញ្ចប់កាលពីសប្តាហ៍មុន បន្ទាប់ពីបានត្រឹមតែស្មើគ្នា ២-២ ទល់និង Arsenal ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Man City នៅតែមិនទាន់ស្គាល់ថា ចាញ់នៅឡើយទេ ក្នុងដំណាក់កាលដំបូងនៃរដូវកាលថ្មីនេះ។
ក្រុមរបស់លោក Pep Guardiola នៅតែបន្តលទ្ធផលមិនស្គាល់ចាញ់សោះនៅក្នុងលីគដល់ទៅ ២៨ប្រកួតសរុប ហើយអ្វីដែលពិសេសនោះគឺឈ្នះ ១២ប្រកួតពីការលេងនៅក្រៅដី ១៣ចុងក្រោយផងដែរ។
ការព្យាករណ៍ : Man City គួរ តែឈ្នះ ការប្រកួតមួយនេះ ខណៈ ដែល ក្រុម ភ្ញៀវ ធ្លាប់ឈ្នះ ៤ប្រកួតក្នុង ចំណោមជំនួប ៥ប្រកួតចុងក្រោយទល់និង Newcastle។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Man City ឈ្នះ៕