Tottenham Hotspur កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Bournemouth លើកិច្ចព្រមព្រៀងតម្លៃ ៦០លានផោន សម្រាប់ខ្សែប្រយុទ្ធ Dominic Solanke។
Solanke រីករាយនឹងរដូវកាលដ៏ល្អបំផុត នៃអាជីពរបស់ខ្លួនកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២លើកសម្រាប់ Bournemouth។
លក្ខខណ្ឌទិញផ្តាច់របស់កីឡាករវ័យ ២៦ឆ្នាំ គឺមានតម្លៃប្រហែល ៦៥លានផោន ត្រូវបានបញ្ជាក់ដោយម្ចាស់ក្លឹបរបស់ Bournemouth លោក Bill Foley នៅក្នុងបទសម្ភាសន៍ជាមួយ BBC Sport កាលពីខែមុន។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបទាំងពីរកំពុងចរចាតម្លៃទាបជាងនេះ សម្រាប់ខ្សែប្រយុទ្ធដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបានម្ដង។
លោក Andoni Iraola គ្រូបង្វឹកក្រុម Bournemouth បានទទួលស្គាល់កាលពីថ្ងៃសុក្រថា ការពិភាក្សារវាងក្លឹបកំពុងបន្តទៅមុខ។
អ្នកចាត់ការក្រុម Spurs លោក Ange Postecoglou ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់គាត់ បន្ទាប់ពីប្រធានក្រុមសញ្ជាតិអង់គ្លេស Harry Kane បានចាកចេញទៅកាន់ Bayern Munich កាលពីរដូវក្តៅមុន។ លោក Postecoglou ក៏បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថាខ្សែប្រយុទ្ធរបស់ Spurs គឺជា "តំបន់ដែលយើងត្រូវតែពង្រឹងនៅក្នុងឆ្នាំនេះ"៕