ព្យាករណ៍គូ អេស្ប៉ាញ vs បារាំង ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង អេស្ប៉ាញ និង បារាំង នៅកីឡដ្ឋាន Fußball Arena ។ 

អេស្ប៉ាញ បានទម្លាក់ប្រទេសម្ចាស់ផ្ទះ អាឡឺម៉ង់ ចេញពីការប្រកួតនេះនៅវគ្គ ៨ ក្រុមចុងក្រោយ ជាមួយនឹងជ័យជំនះក្នុងម៉ោងបន្ថែម ដោយលទ្ធផល ២-១ នៅពេលដែលការប្រកួតស្ទើរតែឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីទៅហើយ។

នេះគឺជា ជ័យជំនះទី៨ជាប់ៗសម្រាប់ ក្រុម ជម្រើសជាតិ អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ ឈ្នះគ្រប់ការប្រកួតនីមួយៗក្នុងវគ្គចែកពូលជាមួយ ក្រូអាស៊ី អ៊ីតាលី និងអាល់បានី បន្តដោយឈ្នះ ហ្សកហ្ស៊ី ក្នុងវគ្គ១៦ក្រុមចុងក្រោយ និង អាឡឺម៉ង់ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ដូច្នេះ អេស្ប៉ាញ នឹងមានទំនុកចិត្តខ្ពស់ក្នុងជំនួបដ៏សំខាន់ នេះជាមួយ បារាំង ។

ចំណែកឯ បារាំង ក៏នាំ មក នូវ លទ្ធផលប្រកួតមិន ស្គាល់ ចាញ់ សោះ ៨ ប្រកួត ឈានចូលមកក្នុង វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នេះ។ ក៏ប៉ុន្តែ បារាំង បានជួបការលំបាកយ៉ាងខ្លាំង ដើម្បីឡើងមកកាន់វគ្គនេះ ខណៈដែល ២ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយក្នុងការប្រកួត Euro 2024 នេះ បញ្ចប់ដោយស្មើ ២ ប្រកួតគឺទល់និង (ហូឡង់ និងប៉ូឡូញ) រួមជាមួយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីឈ្នះ ព័រទុយហ្គាល់ ផងដែរ។

អ្វីដែលសំខាន់បង្ហាញថា បារាំង ប្រកួតចាញ់តែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតអន្តរជាតិ ១៣ ប្រកួតកន្លងមកនៅទូទាំងការប្រកួតទាំងអស់ ដែលកើតឡើងដោយការចាញ់អាល្លឺម៉ង់ ២-០ ក្នុងការប្រកួតមិត្តភាព។

ការព្យាករណ៍ : ៧ ប្រកួតក្នុងចំណោមជំនួប ៨ ប្រកួតចុងក្រោយរវាង អេស្ប៉ាញ និងបារាំង បញ្ចប់ដោយលទ្ធផល Under ២.៥ គ្រាប់ ហើយការរំពឹងទុកនៃលទ្ធផលស្មើគ្នាក៏មើលទៅជាជម្រើសដ៏ល្អផងដែរសម្រាប់ការប្រកួតនេះ។ 

ដូច្នេះជម្រេីសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Under ២.៥ គ្រាប់ ជាមួយគ្រាប់បាល់ ១-១៕

ព័ត៌មានទាក់ទង

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅ Stamford Bridge រហូតដល់ឆ្នាំ២០៣៣​

Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅ Stamford Bridge រហ...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង