ការប្រកួត Euro 2024 វគ្គ ៨ក្រុមចុងក្រោយ ថ្ងៃសុក្រ ទី៥ ខែកក្កដានេះ ដែលជាជំនួបរវាង អេស្ប៉ាញ និង អាល្លឺម៉ង់ នៅកីឡដ្ឋាន Stuttgart Arena ។
ទាំង អេស្ប៉ាញ និង អាឡឺម៉ង់ បាននាំមកនូវលទ្ធផលដ៏ល្អគួរឱ្យចាប់អារម្មណ៍ ឈានចូលមកក្នុងជំនួបគ្នានេះ ហើយ អេស្ប៉ាញ នឹងសម្លឹងរកជ័យជំនះជាលើកទី៧ជាប់ៗគ្នា នៅទូទាំងការប្រកួតទាំងអស់ ក្នុងជំនួបទល់និងក្រុមម្ចាស់ផ្ទះ ថ្ងៃសុក្រនេះផងដែរ។
គួរបញ្ជាក់ថា អេស្ប៉ាញ ធ្វើបានយ៉ាងល្អកាលពីវគ្គមុន ដោយបានប្រកួតឈ្នះហ្សកហ្ស៊ី ៤-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យមុន ដើម្បីទទួលបានកៅអីមកកាន់វគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួត Euro 2024 ។
ចំណែកឯ អាឡឺម៉ង់ ក៏បានរក្សាជ័យជំនះដ៏ល្អ ២-០ លើដាណឺម៉ាកក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដើម្បីឡើងមកកាន់វគ្គនេះ នៃការប្រកួត Euro 2024 ហើយជាថ្មីម្តងទៀត ក្រុមម្ចាស់ផ្ទះនឹងទទួលការគាំទ្រនៅក្នុងទឹកដី សម្រាប់ជំនួបទល់និង អេស្ប៉ាញ នេះ។
អ្វីដែលសំខាន់បង្ហាញថា ក្រុមរបស់លោក Julian Nagelsmann ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ ចុងក្រោយនៅទូទាំងការប្រកួតទាំងអស់។ ខណៈដែល អាឡឺម៉ង់ មិនស្គាល់ចាញ់សោះ ៨ ប្រកួត ឈានចូលមកក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះ។
ការព្យាករណ៍ : ការប្រកួតនេះ មើលទៅហាក់ដូចជាការប្រកួតដ៏ស្វិតស្វាញមួយ ដែលជម្រើសគ្រាប់បាល់ច្រើន ពិតជាគួរឱ្យទាក់ទាញ ដោយក្រុមទាំងពីរទំនងជានឹងរកគ្រាប់បាល់បាន ប៉ុន្តែ អាល្លឺម៉ង់ ប្រហែល ជាអាចឈ្នះការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា ជាមួយគ្រាប់បាល់ អាល្លឺម៉ង់ ២-១ អេស្ប៉ាញ៕