ព្យាករណ៍គូ អង់គ្លេស vs ស្លូវ៉ាគី ម៉ោង១១យប់នេះ

ការប្រកួត Euro 2024 វគ្គ ១៦ក្រុមចុងក្រោយ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ ដែលជាជំនួបរវាង អង់គ្លេស និង ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke។

ស្មើ ២ប្រកួតទល់និង ដាណឺម៉ាក ១-១ និង ស្លូវេនី ០-០ បានបង្ហាញឱ្យឃើញថា អង់គ្លេស កំពុងបាត់បង់ក្តីស្រមៃ ឬជំនឿចិត្តឆ្ពោះទៅមុខ ហើយជាពិសេស គឺនៅពេលដែលក្រុមរបស់ Gareth Southgate បាននាំមុខគូប្រកួតម្តងៗ​ ពួកគេបានដកថយ និងការពារនៅខាងក្រោម ដែលជាមូលហេតុធ្វើឱ្យ ស៊ែប៊ី និង ដាណឺម៉ាក ដាក់សម្ពាធយ៉ាងខ្លាំង អំឡុងពេលប្រកួត។

អង់គ្លេស ប្រកួតឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតបន្តបន្ទាប់ ជារួមនៅទូទាំងការប្រកួតទាំងអស់ ខណៈដែល ៧ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ២.៥ គ្រាប់។

ចំណែកឯ ស្លូវ៉ាគី ដោយធ្លាប់បានប្រកួត ឈ្នះ បែលហ្ស៊ិក ១-០ រួចទៅហើយ ពួកគេនឹងសម្លឹងរកឱកាស ដើម្បីដណ្តើមយកជ័យជំនះដ៏ធំមួយទៀតទល់និង អង់គ្លេស នៅថ្ងៃអាទិត្យនេះ ក៏ប៉ុន្តែគួរបញ្ជាក់ថា អង់គ្លេស ជាក្រុមដែលរបូតគ្រាប់បាល់តែ ១ គ្រាប់គត់ក្នុងចំណោម ៣ ប្រកួតក្នុងពូល។

ទោះជាយ៉ាងណាក៏ដោយ ស្លូវ៉ាគី ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ហើយក្នុងនោះពួកគេប្រកួតឈ្នះ ៦ ប្រកួត ខណៈដែល ៥ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយនេះលទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Under ២.៥ គ្រាប់។ 

ការព្យាករណ៍ : អង់គ្លេស មិនស្គាល់ចាញ់ទាល់តែសោះ ក្នុងជំនួប ៦ប្រកួតកន្លងមកទល់និង ស្លូវ៉ាគី ហើយប្រកួតឈ្នះ ៥ ប្រកួត ក្នុងចំណោមជំនួបគ្នានេះ អង់គ្លេស គួរតែឈ្នះម្តងទៀត នៅក្នុងការប្រកួតដែលរំពឹងថា នឹងមាន ចំនួនគ្រាប់បាល់តិច។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Under ២.៥ គ្រាប់ ជាមួយនឹងគ្រាប់បាល់ ១-០៕

ព័ត៌មានទាក់ទង

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅ Stamford Bridge រហូតដល់ឆ្នាំ២០៣៣​

Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅ Stamford Bridge រហ...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង