ព្យាករណ៍គូ ស្វីស v អ៊ីតាលី ម៉ោង១១យប់នេះ

ការប្រកួត Euro 2024 វគ្គ១៦ ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះ ដែលជាជំនួបរវាង ស្វីស និង អ៊ីតាលី នៅកីឡដ្ឋាន Olympia Stadion។ 

លទ្ធផលសរុបជារួម សម្រាប់ ស្វីស គឺមានភាពរឹងមាំ និងជាប់លាប់ឈានចូលមកក្នុងវគ្គនេះ ខណៈដែលពួកគេប្រកួតចាញ់តែ ១ប្រកួតគត់ ក្នុងចំណោមការប្រកួតអន្តរជាតិ ១៧ប្រកួតកន្លងមក នៅទូទាំងការប្រកួតទាំងអស់។ 

យ៉ាងណាមិញ បើទោះបីជាប្រកួតឈ្នះ ៧ប្រកួត នៅក្នុងចំណោម ១៧ប្រកួតនេះក៏ដោយ ក៏ស្វីស បានត្រឹមតែប្រកួតស្មើមានមិនតិចជាង ៩ប្រកួតផងដែរ។ 

ចំណែកឯ អ៊ីតាលី មានឱកាសច្រើនជាងការដណ្តើមយកឱកាសទល់និង ស្វីស ក្នុងវគ្គ១៦ក្រុមចុងក្រោយនេះ ខណៈដែលក្រុម Azzurri ក្រោមការដឹកនាំរបស់លោក Spalletti ប្រកួតចាញ់តែ ២ប្រកួតគត់ ក្នុងចំណោម ១៤ប្រកួតចុងក្រោយ ដែលក្នុងនោះឈ្នះ មានចំនួន ៨ប្រកួត។

ជ័យជំនះដ៏គួរឱ្យកត់សម្គាល់លើ ហូឡង់ និង អ៊ុយក្រែន នៅលើឆាកអ៊ឺរ៉ុបក្នុងការប្រកួត Nations League និងវគ្គជម្រុះជើងឯងទ្វីបអឺរ៉ុប បង្ហាញថា អ៊ីតាលី មានសមត្ថភាពគ្រប់គ្រាន់ចូលមកក្នុងការប្រកួតនេះ។

ការព្យាករណ៍ : លទ្ធផលស្មើបានកើតឡើង ៥លើក ក្នុងចំណោមជំនួប ៦លើកចុងក្រោយរវាង ស្វីស និង អ៊ីតាលី។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ស្មើ ជាមួយនឹងគ្រាប់បាល់ ១-១៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង