ការប្រកួត Euro 2024 ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង អ៊ុយក្រែន និង បែលហ្ស៊ិក នៅកីឡដ្ឋាន Stuttgart Arena។
ដោយប្រទេសទាំងបួននៅក្នុងពូល E មានបីពិន្ទុដូចគ្នា ដូច្នេះការប្រកួតចុងក្រោយក្នុងពូលនេះ នឹងកាន់តែមានភាពតានតឹងជាងមុន។
ជាថ្មីម្តងទៀត អ៊ុយក្រែន បានវាយបកឈ្នះនៅក្នុងជំនួបទល់និង ស្លូវ៉ាគី ខណៈដែលបាត់បង់ការនាំមុខក្នុងតង់ទី ១-០ ប៉ុន្តែគ្រាប់បាល់នៅក្នុងតង់ទីពីរពីកីឡាករ Mykola Shaparenko និង Roman Yaremchuk បានផ្ជួយរក្សាជ័យជំនះដ៏សំខាន់សម្រាប់ក្រុមរបស់លោក Serhiy Rebrov។
អ៊ុយក្រែន គឺជាក្រុមដ៏លំបាកមួយក្នុងការផ្តួលផងដែរថ្មីៗនេះ ខណៈដែលពួកគេបានចាញ់តែ ៣ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិ ១៥ ប្រកួតកន្លងមក នៅទូទាំងការប្រកួតទាំងអស់ ក៏រួមបញ្ចូលទាំងការប្រកួតឈ្នះ ៨ ប្រកួត និង ស្មើ ៤ ប្រកួតផងដែរ។
ចំណែកឯ បែលហ្ស៊ិក បានកត់ត្រាជ័យជំនះយ៉ាងរឹងមាំក្នុងលទ្ធផល ២-០ ទល់និង រូម៉ានី ក្នុងការប្រកួតជុំទី២ ក្នុងពូល E ដើម្បីរក្សាក្តីសង្ឃឹមឆ្លងផុតពីវគ្គចែកពូល ទៅកាន់វគ្គចាញ់ធ្លាក់បន្ត។
អ្វីដែលសំខាន់បង្ហាញថា បែលហ្ស៊ិក ចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១៧ ប្រកួតកន្លងមក ចាប់តាំងពីការប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ខណៈពេលដែលប្រកួតឈ្នះមិនតិចជាង ១១ ប្រកួតឡើយ។ ហើយក៏បានប្រកួតឈ្នះ ៨ ប្រកួតក្នុងចំណោម ១១ ប្រកួតចុងក្រោយក្នុងវគ្គចុងក្រោយ នៃការប្រកួតជើងឯកទ្វីបអឺរ៉ុបផងដែរ។
ការព្យាករណ៍ : អ្វីគួរឱ្យចាប់អារម្មណ៍គឺ អ៊ុយក្រែន និងបែលហ្ស៊ិក មិនដែលជួបគ្នាពីមុនមកទេ ប៉ុន្តែ បែលហ្ស៊ិក ហាក់ដូចជាមានប្រៀបជាងក្នុងជំនួបគ្នានេះ ជាមួយនឹងគុណភាព ហើយជាពិសេសនោះ គឺតំបន់កណ្តាល។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ បែលហ្ស៊ិក ឈ្នះ ជាមួយលទ្ធផល បែលហ្ស៊ិក ២-១ អ៊ុយក្រែន៕