ការប្រកួត Euro 2024 យប់ថ្ងៃទី២៤មិថុនានេះ ដែលជាជំនួបរវាង ក្រូអាស៊ី និង អ៊ីតាលី នៅកីឡដ្ឋាន Leipzig ។
ក្រូអាស៊ី បានចាប់ផ្តើមការប្រកួតវគ្គជម្រុះចុងក្រោយ Euro 2024 ដ៏ខកចិត្ត ដោយត្រូវបានបំបាក់ ពីក្រុមនាំមុខក្នុងពូល អេស្ប៉ាញ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣-០។
គ្មានអ្វីអាចជួយ ក្រូអាស៊ី បានទេ ក្រៅពីដណ្តើមយកបីពិន្ទុទល់និង អ៊ីតាលី ដែលជាការប្រកួតចុងក្រោយក្នុងពូល B នេះ ប៉ុន្តែដោយប្រកួតចាញ់តែ ១ ប្រកួតគត់ ក្នុងចំណោមការប្រកួតអន្តរជាតិ ៨ ប្រកួតចុងក្រោយ នោះគឺជាការប្រកួតចាញ់ អេស្ប៉ាញ ដែលរាប់បញ្ចូលទាំងជ័យជំនះ ៦ ប្រកួតនៅក្នុងដំណើរការផងដែរ ក្រូអាស៊ីនៅតែមានឱកាសឡើងទៅកាន់វគ្គបន្ទាប់។
ចំណែកឯ អ៊ីតាលី ដឹងថា ពួកគេត្រូវការតែមួយពិន្ទុពីការប្រកួតចុងក្រោយ នៃវគ្គចែកពូលទល់និង ក្រូអាស៊ី នេះ ដើម្បីធានាបាននូវកៅអីទៅកាន់វគ្គចាញ់ធ្លាក់ ប៉ុន្តែក៏ត្រូវរារាំងពីអព្ភូតហេតុរបស់ អាល់បានី ទល់និង អេស្ប៉ាញ ផងដែរ។
អ៊ីតាលី ក៏សង្ឃឹមថានឹងអាចការពារដំណែងជើងឯកអឺរ៉ុប របស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះផងដែរ ហើយក្រុម Azzurri ប្រកួតឈ្នះ ៨ ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេក្នុងកម្រិតនេះ។
ការព្យាករណ៍ : យើងមិនរំពឹងថា មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនពេកទេ ក្នុងការប្រកួតនេះ ព្រោះជំនួប ៦ប្រកួតក្នុង ចំណោម ៧ប្រកួតចុងក្រោយ រវាង ក្រូអាស៊ី និង អ៊ីតាលី បានបញ្ចប់ដោយលទ្ធផល Under ២.៥ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ ជាមួយលទ្ធផល ១-១៕