ព្យាករណ៍គូ អាល់បានី vs អេស្ប៉ាញ ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 នៅយប់ថ្ងៃទី២៤មិថុនានេះ ដែលជាជំនួបរវាង អាល់បានី និង អេស្ប៉ាញ នៅកីឡដ្ឋាន Düsseldorf Arena។

អាល់បានី ទទួលបានមួយពិន្ទុគួរឱ្យទុកចិត្តពីការប្រកួតមុនទល់និង ក្រូអាស៊ី ក្នុងលទ្ធផលស្មើ ២-២ ក៏ប៉ុន្តែក្រុមរបស់លោក Sylvinho ឥឡូវនេះប្រឈមមុខនឹងការប្រកួតដ៏លំបាក ទល់និង អេស្ប៉ាញ ដែលឈរនៅលើកំពូលតារាងនៃពូល B នៅយប់ថ្ងៃច័ន្ទដែលជាការប្រកួតចុងក្រោយក្នុងពូល ហើយអាល់បានី ត្រូវការបី ពិន្ទុ ដើម្បី ឆ្លងផុតវគ្គនេះ។ 

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីចូលរួមវគ្គជម្រុះមក អាល់បានី ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិ ៦ ប្រកួតចុងក្រោយ ហើយចាញ់ដល់ទៅ ៣ ប្រកួតផងដែរ ខណៈដែលជម្រើសគ្រាប់បាល់ច្រើន ហាក់គួរឱ្យទាក់ទាញក្នុងការប្រកួតនេះ ដែល ៦ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់ អាល់បានី បញ្ចប់ដោយគ្រាប់បាល់ Over ២.៥ គ្រាប់។ 

ចំណែកឯ អេស្ប៉ាញ បានកក់កៅអីទៅកាន់វគ្គចាញ់ធ្លាក់ Euro 2024 នេះ រួចទៅហើយ បន្ទាប់ពីប្រកួតឈ្នះជាប់ៗគ្នាលើ ក្រូអាស៊ី ៣-០ និង ឈ្នះ អ៊ីតាលី ១-០។

អេស្ប៉ាញ ប្រកួតចាញ់តែ ១ ប្រកួតគត់ ប៉ុន្តែ ប្រកួតឈ្នះ ៧ ប្រកួតក្នុង ចំណោម ៨ ប្រកួត នៃវគ្គជម្រុះចែកពូល។ លើសពីនេះទៅទៀត ៦ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយ របស់អេស្ប៉ាញ បញ្ចប់ដោយមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ ឬច្រើនជាងនេះ។

ការព្យាករណ៍ : អេស្ប៉ាញ បានឈ្នះជំនួបទាំង ៨ ប្រកួតលើកមុន ទល់និង អាល់បានី ហើយមិនតិចជាង ៧ ប្រកួតឡើយ នៃជំនួបគ្នានេះ ដែលបញ្ចប់ដោយមានចំនួនគ្រាប់ បាល់ Over ២.៥ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Over ២.៥ គ្រាប់ ជាមួយលទ្ធផល អេស្ប៉ាញ ២-១ អាល់បានី៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង