ព្យាករណ៍គូ ស្វីស vs អាឡឺម៉ង់ ម៉ោង២រំលងអាធ្រាត្រនេះ

ការប្រកួត Euro 2024 ម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង ស្វីស និង អាឡឺម៉ង់ នៅកីឡដ្ឋាន Frankfurt Arena។

ស្វីស ទទួលបាន៤ពិន្ទុឆ្លងកាត់ ២ប្រកួតក្នុងពូលកន្លងមក ខណៈដែលក្រុមរបស់លោក Murat Yakin បានកត់ត្រាជ័យជម្នះ លើ ហុងគ្រី ៣-១ មុនពេល ប្រកួតស្នើ ១-១ ជាមួយ ស្កុតឡេន។

អ្វីដែលសំខាន់បង្ហាញថា ស្វីស ប្រកួតចាញ់តែ ១ប្រកួតគត់ក្នុងចំណោមការប្រកួតអន្តរជាតិ ១៦ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ដោយប្រកួតឈ្នះ ៧ប្រកួត និងស្មើ ៨ប្រកួតផង ដែរ។

ចំណែកឯ អាឡឺម៉ង់ រួមជាមួយនឹង អេស្ប៉ាញ ដែលក្រុមម្ចាស់ផ្ទះ Euro 2024 បានកក់កៅអីទៅកាន់វគ្គចាញ់ធ្លាក់រួចទៅហើយ បើទោះបីជាទទួលបានលទ្ធផលបែបណាក៏ដោយ នៅកីឡដ្ឋាន Frankfurt Arena យប់ថ្ងៃអាទិត្យនេះ។

លទ្ធផលថ្មីៗ ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបមានភាពរអាក់រអួលបន្តិចសម្រាប់អាឡឺម៉ង់ ដោយប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ ប្រកួតចុងក្រោយ ប៉ុន្តែក្រុមម្ចាស់ផ្ទះឥឡូវនេះ មើលទៅភាពខុសគ្នាខ្លាំងក្រោមការដឹកនាំរបស់លោក Nagelsmann ។

ការព្យាករណ៍ : អាឡឺម៉ង់ មានកម្រិតខ្លាំងជាង ស្វីស ក្នុងជំនួបកន្លង មក ខណៈដែលប្រកួតចាញ់តែ ១ប្រកួតគត់ ក្នុងចំណោមជំនួប ១១ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ អាឡឺម៉ង់ ឈ្នះ ជាមួយលទ្ធផល អាឡឺម៉ង់ ២-១៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង